ឥឡូវនេះ កម្មវិធី Signal អាចឲ្យអ្នករាយការណ៍ និងបិទសារ spam ចោលបាន

0

ក្រុមហ៊ុន Signal បានបន្ថែមវីធីសាស្ត្រងាយស្រួលមួយសម្រាប់អ្នកប្រើប្រាស់ក្នុងរាយការណ៍ និងបិទសារ spam ចោល ចេញពីអេក្រង់ទូរស័ព្ទទៅ ជាមួយនឹងការចុចតែម្តង(click)។

សារស្នើឲ្យបិទ ត្រូវបានបន្ថែមក្នុងកម្មវិធី Signal កាលពីឆ្នាំមុន នៅខែសីហា ឆ្នាំ២០២ ដើម្បីជួយ ដល់អ្នកប្រើប្រាស់ថ្មីអាចទាក់ទងជាមួយអ្នកប្រើប្រាស់កម្មវិធីចាស់ៗ បើទោះបីជាពួកគេមិន

មានលេខទំនាក់ទំនងគ្នាក៏ដោយ និងជាការផ្តល់ព័ត៌មានបន្ថែមទៀតដល់អ្នកទទួល។

ទាក់ទងទៅនឹងការបិទសារនៅពេលចុច “រាយការណ៍សារឥតបានការ និងទប់ស្កាត់” ឧបករណ៍របស់អ្នកនឹងផ្ញើទាំងលេខទូរស័ព្ទរបស់អ្នកផ្ញើសារ និងលេខសម្គាល់សារទៅកាន់ម៉ាស៊ីនមេរបស់កម្មវិធី Signal ។ ប្រសិនជាលេខទូរស័ព្ទដដែលត្រូវបានរាយការណ៍ច្រើនដង ឬមានសញ្ញានៃការប្រើប្រាស់ជាវេទិកាសម្រាប់សារឥតបានការដោយស្វ័យប្រវត្តិនោះ កម្មវិធី Signal នឹងស្នើសុំភស្តុតាងនៃមនុស្សជាតិ ដែលនឹងរារាំងការផ្ញើសារបន្ថែមរហូតដល់អ្នកផ្ញើសារនោះ ត្រូវបានបិទ។

កាន់តែពិសេសជាងនេះ កម្មវិធី Signal បានកែប្រែកម្មវិធីរបស់ខ្លួនដើម្បីបញ្ឈប់ការភ្ជាប់ URL ដែលបង្ហាញនៅលើអេក្រង់សំណើសារ ដែលនេះគឺជាវិធានការសាមញ្ញមួយដើម្បីបញ្ឈប់អ្នកបោកប្រាស់ពីការបញ្ជូនគោលដៅសក្តានុពលទៅកាន់គេហទំព័របន្លំ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here