មេរោគ Snake Infostealer លួចព័ត៌មានសំខាន់ និងថតអេក្រង់លើកម្មវិធីចំនួន ៥០កម្មវិធី

0

មេរោគដែលគេស្គាល់ថា Snake ត្រូវបានរកឃើញដោយក្រុមហ៊ុន Cybereason ហើយមេរោគនេះត្រូវបានប្រើប្រាស់ដោយភ្នាក់ងារគំរាមកំហែងដើម្បីលួចយកទិន្ន័យសំខាន់ និងថតអេក្រង់ឧបករណ៍។

គេរកឃើញមេរោគនេះនៅលើកម្មវិធីចំនួន ៥០កម្មវិធី ដោយវាអាចបន្លំ ឬធ្វើការដើម្បីទទួលបានព័ត៌មានធនាគាររបស់អ្នកប្រើប្រាស់។ មេរោគនេះមានដំណើរការចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០មក។

កម្មវិធីទាំង ៥០ដែលរងផលប៉ះពាល់មាន៖ Discord,  Pidgin, FileZilla, Foxmail, Outlook, PostBox, Thunderbird, 360 Browser, 360Chrome, 7 Star, Amigo, Avast Secure Browser, BlackHawk, Blisk, Brave, CentBrowser, Chedot, Chrome, Chrome Canary, ChromePlus,

Chromium, Citrio, Coc Coc, Comodo Dragon, Coowon, Cyberfox, Edge, Elements, Epic, Firefox, Ghost Browser, IceCat, IceDragon, Iridium, Kinza, Kometa, Liebao, Nichrome, Opera, Opera, Orbitum, Pale Moon, QIP Surf, QQBrowser, SalamWeb, SeaMonkey, Sleipnir, SlimBrowser, Slimjet, Sputnik, SuperBird, Torch, UC Browser, Uran, Vivaldi, Waterfox, Xpom, Xvast, និង Yandex។

ក្រុមការងាររបស់ក្រុមហ៊ុន Cybereason GSOC បានណែនាំវិធីសាស្ត្របន្ធូរបន្ថយមួយចំនួនដូចជា៖

-ដំឡើងដំណោះស្រាយ AV ដ៏រឹងមាំ និងបើកមុខងារប្រឆាំងមេរោគ

-ត្រូវប្រុងប្រយ័ត្នមុនពេលបើកអ៊ីម៉េលណាមួយដែលមានប្រភពមកពីប្រភពខាងក្រៅ

-តែងតែប្រើពាក្យសម្ងាត់ ដែលមានសុវត្ថិភាពជាមួយនឹងការប្រែប្រួលដ៏ស្មុគស្មាញ

-ផ្លាស់ប្តូរពាក្យសម្ងាត់របស់អ្នកឱ្យបានញឹកញាប់

-តាមដានចរាចរណ៍ជាប្រចាំ

-តែងតែប្រើការផ្ទៀងផ្ទាត់ពហុកត្តាជានិច្ច៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here