ក្រុមហេគឃ័រជនជាតិអ៊ីរ៉ង់ពីរនាក់ត្រូវបានចោទប្រកាន់ពីបទចូលមើលព័ត៌មានសម្ងាត់អ្នកបោះឆ្នោត

0

ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសនាពេលថ្មីៗនេះថា ពួកគេនឹងផ្តល់រង្វាន់ 10 លានដុល្លារសម្រាប់ការរាយការណ៍ពីក្រុមហេគឃ័រអ៊ីរ៉ង់ពីរនាក់ ដែលជាប់ចោទពីបទបំភិតបំភ័យ បង្កហេតុ បន្លំ ឆែក និងបំពានសិទ្ធិចូលប្រើប្រាស់ព័ត៌មានអ្នកបោះឆ្នោតសម្ងាត់របស់អ្នកបោះឆ្នោតអាមេរិកពេញមួយយុទ្ធនាការប្រធានាធិបតីអាមេរិកឆ្នាំ2020។

ហេគឃ័រទាំងពីរមានឈ្មោះថា សេដកាហ្សឺមី និងសាចាដ កាសៀន ត្រូវ​បាន​គេ​អះអាង​ថា​ បាន​បញ្ជូន​អ៊ីម៉េលទៅរំខាន​​អ្នក​បោះឆ្នោត​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋហ្វ្ល័រីដា។ ប្រភពបញ្ជាក់ឲ្យ​ដឹង ទៀតថា អ្នកបោះឆ្នោតថែមទាំងរងការគំរាមកំហែង និងធ្វើបាបរាងកាយ ប្រសិនបើពួកគេ បោះឆ្នោតឲ្យលោកដូណាដត្រាំ។​ លើសពីនេះ ហេគឃ័រទាំងពីរក៏ធ្លាប់ព្យាយាមហេគប្រព័ន្ធ ចុះឈ្មោះបោះឆ្នោតទាំង១១របស់រដ្ឋ និងវ៉េបសាយដែលមានទិន្ន័យរបស់អ្នកបោះឆ្នោតទាំង អស់។

យ៉ាងណាមិញ ហេគឃ័រទាំង២នាក់មិនទាន់ចាប់ខ្លួនបាននៅឡើយ ប៉ុន្តែអ្នកជំនាញជឿជាក់ ថាពួកគេនៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែមន្ត្រីអាមេរិករំពឹងថា ការចោទប្រកាន់ និងការពិន័យនឹងអាចកាត់បន្ថយសកម្មភាពរបស់ពួកគេបន្ថែមទៀត។ ជាចុងក្រោយ ក្រសួង​យុត្តិធម៌​បញ្ជាក់​ថា ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់​នេះ គឺជាក្រុមហេគឃ័រកុំព្យូទ័រ ដែលមានបទពិសោធន៍មកពីប្រទេស អ៊ីរ៉ង់ ហើយធ្លាប់បានដំណើរការជាសហគ្រិនសម្រាប់ក្រុមហ៊ុនសន្តិសុខទិន្នន័យ Emennet Pasargad ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here