មេរោគ BrazKing Android ធ្វើបច្ចុប្បន្នភាព​ និងបង្កើនសមត្ថភាពថ្មី

0

មេរោគ BrazKing Android Banking បានបង្ហាញខ្លួនសារជាថ្មីក្នុងទម្រង់នៃកម្មវិធីបន្លំដើម្បីទទួលបានការចូលប្រើទិន្នន័យហិរញ្ញវត្ថុ។ មេរោគ BrazKing Android ធ្វើបច្ចុប្បន្នភាព និងបង្កើនសមត្ថភាពថ្មីក្នុងការបំភាន់ថាទិន្នន័យធនាគារកំពុងត្រូវបានចូលប្រើ។ បច្ចេកទេសថ្មីនេះ​ ដំណើរការដោយមិនបាច់មានការសុំការអនុញ្ញាតិ។

មេរោគ BrazKing Android Banking ជាទូទៅត្រូវបានរចនាឡើងដើម្បីលួចអត្តសញ្ញាណធនាគារ ដែលត្រូវបានបញ្ជូនតាមរយៈឧបករណ៍ Android ។ មេរោគនេះ​វាគំរាមកែហែង អ្នកនៅក្នុងតំបន់ ហើយវាកំណត់គោលដៅសំខាន់លើអ្នកប្រើប្រាស់ក្នុងប្រទេសប្រេស៊ីល។

សមត្ថភាពរបស់មេរោគ BrazKing Android Banking មានដូចជា Keylogger និង RAT សមត្ថភាពអានសារ ឬលួចបញ្ចីលេខទូរស័ព្ទ ដោយមិនបាច់សុំការអនុញ្ញាតិពីឧបករណ៍ Android លួចកូដ2FA ឬគ្រប់គ្រងលើអេក្រង់ជាដើម៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here