ភ្នាក់ងារមេរោគ Linux វាយប្រហារគេហទំព័រ eCommerce និងលួចទិន្នន័យការទូទាត់

0

អ្នកស្រាវជ្រាវបានរកឃើញ ភ្នាក់ងារមេរោគ Linux ដែលលាក់ខ្លួននៅក្នុងដំណើរការ eCommerce។ មេរោគនោះមានឈ្មោះថា linux_avp ហើយវាត្រូវបានគេរកឃើញថាកំពុងលាក់ខ្លួននៅក្នុងប្រព័ន្ធដំណើរការ។

មេរោគនេះធ្វើការវាយប្រហារពហុដំណាក់កាល​ ដែលបានដាក់ពង្រាយនៅទ្វាក្រោយដើម្បីផ្ទុក ហ្វាលមេរោគពីចម្ងាយ។ មេរោគត្រូវបានបង្កើតឡើងដើម្បីបញ្ចូលមេរោគ JavaScript ទៅ ក្នុងគេហទំព័រ និងទាញយកនូវទិន្ន័យរបស់អតិថិជនដូចជាកូដលុកចូល និងលេខសម្ងាត់។
គួររំលឹកផងដែរថា​ គេហទំព័រ E-commerce ​រងការកំណត់​គោល​ដៅ​ជា​ពិសេស​ក្នុង​រដូវឈប់សម្រាក ដូច្នេះអ្នកគ្រប់គ្រងចាំបាច់ត្រូវតែត្រួតពិនិត្យលើគេហទំព័រទាំងនេះដើម្បីតាមដាន និងស្វែងរកការវាយប្រហារដែលអាចកើតមាន។ លើសពីនេះ អ្នកលក់រាយត្រូវការពារអតិថិជនរបស់ពួកគេ ដោយបង្ហាញឲ្យស្គាល់ពីមេរោគ និងកាត់បន្ថយហានិភ័យដែលអាចកើតមានទាំងនេះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here