ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាព The Sophos បានរកឃើញកំណែថ្មីនៃកម្មវិធីមេរោគ APT C-23’s Spyware ហើយបច្ចុប្បន្នវាត្រូវបានប្រើជា Android Spyware ដើម្បីហេគលើអ្នកប្រើប្រាស់ឧបករណ៍ Android នៅមជ្ឈិមបូព៌ា។
សម្រាប់មេរោគកំណែថ្មីវាមានសមត្ថភាពក្នុងការលាក់ខ្លួនពីអ្នកប្រើប្រាស់ ក្រុមហ៊ុនសុវត្ថិភាព និងក្រុមហ៊ុន web hosting ដែលបានព្យាយាមស្វែងរកមេរោគទាំងនោះ និងបិទមេរោគនោះ ចោលពីម៉ាស៊ីនមេ។ ក្រុមមេរោគនេះមានសកម្មភាពចាប់ពីឆ្នាំ២០១៧ មកម្លេះ។
Spyware នេះមានសមត្ថភាពដូចជា៖ប្រមូលយកសារ SMS លេខទំនាក់ទំនង កំណត់ហេតុការហៅទូរស័ព្ទ រូបភាពឯកសារ ទិន្ន័យហៅចេញ និងចូល ថតស្គ្រីន អានសារជូនដំណឹងដែលផ្ញើដោយកម្មវិធីក្នុងទូរស័ព្ទ លុបការជូនដំណឹងពីកម្មវិធីសុវត្ថិភាព។
ដើម្បីជៀសវៀងនូវបញ្ហាទាំងនេះ អ្នកប្រើប្រាស់គួរតែដំឡើងកម្មវិធីពីប្រភពដែលទុកចិត្តដូចជាវា Android OS ឬ Android Settings ឬ Google Play ជាដើម ហើយមួយទៀតសូមកុំសូវទុកចិត្តលើកម្មវិធីភាគីទីបីឲ្យសោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១