មេរោគ Android banking ចម្លងមេរោគដល់អ្នកប្រើ Google Play ចំនួន300,000 នាក់​

0

យុទ្ធនាការមេរោគ Malware បានចែកចាយមេរោគ Trojan Android ដែលជាមេរោគលួចទិន្ន័យធនាគារតាមអនឡាញទៅកាន់ឧបករណ៍ចំនួន 300,000ឧបករណ៍ តាមរយៈកម្មវិធីមេរោគនៅលើ Play Store របស់ក្រុមហ៊ុន Google។

មេរោគ Android banking សម្របសម្រួលលើឧបករណ៍ដើម្បីលួចយកព័ត៌មានសំខាន់ៗរបស់អ្នកប្រើប្រាស់ នៅពេលពួកគេលុកចូលគណនីធនាគាតាមអនឡាញ និងកម្មវិធី cryptocurrency apps ​ដើម្បីលួចទិន្ន័យសំខាន់ៗទៅលក់ និងលួចលុយរបស់ជនរងគ្រោះជា
ដើម។ ជាទូរទៅ ចោរលួចអត្តសញ្ញាណជាទូទៅធ្វើឡើងដោយប្រើទម្រង់បែបបទចូលធនាគារក្លែងក្លាយដែលបង្ហាញនៅលើអេក្រង់ចូលរបស់កម្មវិធីស្របច្បាប់។
នៅខែកក្កដា ឆ្នាំ២០២១ សមាជិក ThreatFabric បានរកឃើញកម្មវិធីក្លែងក្លាយទាំង ១៦ដែលចម្លងមេរោគ ‘Alien’, ‘Hydra’, ‘Ermac’, និង ‘Anatsa’ លើឧបករណ៍ 300,000គ្រឿង។
កម្មវិធីទាំងនោះរួមមាន៖
-Two Factor Authenticator
-Protection Guard
-QR CreatorScanner
-Master Scanner
-QR Scanner 2021
-QR Scanner
-PDF Document Scanner – Scan to PDF
-PDF Document Scanner
-PDF Document Scanner Free
-CryptoTracker
-Gym and Fitness Trainer
-Master Scanner Live (Alien trojan)
-Gym and Fitness Trainer (Alien trojan)
-PDF AI : TEXT RECOGNIZER (Anatsa trojan)
-QR CreatorScanner (Hydra trojan)
-QR CreatorScanner (Ermac trojan)
ក្រុមហ៊ុនដែលរងការកំណត់គោលដៅមានដូចជា៖​Gmail, Chase, Citibank, HSBC, Coinbase, Kraken, Binance, KuCoin, CashApp, Zelle, TrustWallet, និង MetaMask។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Google បានលុបកម្មវិធីមេរោគទាំងនោះចេញពី Play Store ហើយអ្នកប្រើប្រាស់ក៏គួរតែលុបកម្មវិធីមេរោគទាំងនោះចោលផងដែរបើសិនជាអ្នកបានដម្លើងវាលើទូរស័ព្ទ Android របស់អ្នក៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here