ក្រុមហេគឃ័រ WIRTE ប្រើកម្មវិធី MS Excel ​មានមេរោគ ដើម្បីវាយប្រហារ

0

ក្រុមហេគឃ័រ WIRTE គាំទ្រដោយរដ្ឋ បានធ្វើសកម្មភាពចាប់តាំងពីឆ្នាំ២០១៩មកម្លេះ​ ដោយបានកំណត់គោលដៅលើសាធារណៈជនល្បីល្បាញ និងអង្គភាពឯកជននៅមជ្ឈិមបូព៌ាដោយប្រើកម្មវិធីមេរោគ MS Excel 4.0។

ក្រុមហ៊ុន Kaspersky បានធ្វើការស្រាវជ្រាវ ដោយប្រើវិធីសាស្ត្រ Campaign និងToolset និងMethods។ ប៉ុន្តែក្រោយពីបានវិភាគតាមវិធីសាស្ត្រខាងលើ ពួកគេបានសរុបថា គេមិនទាន់បានដឹងពីគោលបំណងច្បាស់របស់មេរោគ WIRTE ប៉ុន្តែរវាងតួអង្គគំរាមកំហែង Gaza Cybergang និងក្រុម WIRTE មានទំនាក់ទំនងគ្នាមួយចំនួន។

ក្រុមហេគឃ័រ WIRTE មានសមត្ថភាពចំនួនដូចជា៖ OpSec បច្ចេកទេសលួច បច្ចេកទេសបំពាន និងបច្ចេកទេសលាក់ខ្លួន។

ក្រុមហេគឃ័រនេះកំណត់គោលដៅលើអង្គភាពរដ្ឋាភិបាល អង្គភាពការទូត គ្រឹះស្ថាន​ហិរញ្ញវត្ថុ ក្រុមហ៊ុនច្បាប់ អង្គភាពយោធា និងក្រុមហ៊ុនបច្ចេកវិទ្យា រួមទាំងគ្រឹះស្ថានហិរញ្ញវត្ថុ និងអង្គការឯកជនធំៗជាច្រើនផ្សេងទៀត។

ដូច្នេះហើយទើបអ្នកជំនាញបានណែនាំឲ្យអង្គភាពនានា និងអ្នកអភិវឌ្ឍន៍កម្មវិធីទាំងអស់ រក្សាការប្រុងប្រយ័ត្ន និងអនុវត្តកិច្ចការពារប្រព័ន្ធសុវត្ថិភាពរបស់ពួកគេដើម្បីកាត់បន្ថយស្ថានភាពវាយប្រហារបែបនេះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០១​ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here