អ្នកស្រាវជ្រាវរបស់វិទ្យាស្ថាន Aino-Maria Vayrynen of the National Cybersecurity Center នៃប្រទេសហ្វាំងឡង់បានចេញផ្សាយនូវព័ត៌មានជាច្រើនដើម្បីជូនដំណឹងពីយុទ្ធនាការមេរោគថ្មី។
យុទ្ធនាការមេរោគនេះ អ្នកប្រើប្រាស់ Android រងការវាយប្រហារពីមេរោគ FluBot banking ដែលវាដំណើរការតាមរយៈសារដែលផ្ញើចេញពីឧបករណ៍ដែលរងការសម្របសម្រួល។ ការវាយប្រហារពីមេរោគនេះគឺមានសភាពមិនធម្មតា និងគ្រោះថ្នាក់ខ្លាំង។
មេរោគនេះមានសមត្ថភាពលួចយកទិន្ន័យមួយចំនួនដូចជា៖ព័ត៌មានធនាគារ ព័ត៌មានបង់ប្រាក់ សារ និងលេខទំនាក់ទំនងជាដើម។ ដើមឡើយ វាកំណត់គោលដៅលើអ្នកប្រើប្រាស់ Android នៅប្រទេសអេស្បាញ បន្ទាប់មកទៀតបន្តទៅដល់បណ្តាប្រទេសផ្សេងទៀតនៅ
អ៊ឺរ៉ុប ហើយថ្មីៗនេះក៏កំណត់គោលដៅដល់ប្រទេសហ្វាំងឡង់។
ទោះជាយ៉ាងណាក៏ដោយ បញ្ហានេះត្រូវការដំណោះស្រាយឆាប់រហ័ស ដែលនេះជាកត្តាចម្បងដែលគ្រប់ស្ថាប័នទាំងអស់ត្រូវយល់ដឹងថា មានទិន្ន័យទូរស័ព្ទអ្វីខ្លះ ដូច្នេះពួកគេអាចវាយតម្លៃហានិភ័យ ដោយសារមេរោគ FluBot ដែលជាទូទៅគោលដៅធំរបស់វាគឺលួចទិន្នន័យពីទូរស័ព្ទ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១