Printing Shellz ចំណុចខ្សោយថ្មី ដែលបង្កផលប៉ះពាល់ដល់មុខងារម៉ាស៊ីនព្រីន 150 HP MFPs

0

Printing Shellz ជាចង្កោមចំណុចខ្សោយថ្មី ដែលបង្កផលប៉ះពាល់ដល់មុខងាររបស់ម៉ាស៊ីនព្រីន 150 HP MFPs។ ចង្កោម Printing Shellz មានចំណុចខ្សោយពីរប្រភេទ រកឃើញដោយអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន F-Secure ដែលមេរោគទាំងពីរត្រូវបានគេកំណត់ថាមានគ្រោះថ្នាក់ខ្លាំង។

បើយោងតាមការបញ្ជាក់ក្នុងរបាយការណ៍ អ្នកវាយប្រហារអាចធ្វើការវាយប្រហារលើចំណុច ខ្សោយទាំង២នោះ ដោយអាចគ្រប់គ្រងលើឧបករណ៍ដែលងាយរងការសម្របសម្រួល លួចព័ត៌មានសំខាន់ៗ និង​លួចចូលទៅក្នុងបណ្តាញសាជីវកម្មសម្រាប់ការវាយប្រហារផ្សេងៗ
ទៀត។ ចំណុចងាយរងគ្រោះទាំងពីរមាន CVE-2021-39237 និង CVE-2021-39238។

ជាចុងក្រោយ អ្នកជំនាញនៅក្រុមហ៊ុន F-Secure បានណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ អោយធ្វើការជួសជុលចំណុចងាយរងគ្រោះទាំងនោះ ដើម្បីជៀសផុតពីភ្នាក់ងារវាយប្រហារនានា ដែលព្យាយាមបំពានលើចំណុចងាយរងគ្រោះទាំងនោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here