ក្រុមហ៊ុន Meta បន្ថែមមុខងារការពារ Facebook ដើម្បីការពារអ្នកប្រើប្រាស់ពីការវាយប្រហារនានា

0

ក្រុមហ៊ុន Meta បានពង្រីកបន្ថែមនូវមុខងារការពារសុវត្ថិភាពរបស់ខ្លួន ដែលកម្មវិធីការពារនោះមានឈ្មោះថា Facebook Protect។

Facebook Protect គឺជាកម្មវិធីពង្រឹងបន្ថែមទៅលើផ្នែកសុវត្ថិភាព ដែលបង្កើតឡើងដើម្បីការពារគណនីរបស់អ្នកប្រើប្រាស់ទាំងអស់ពីការវាយប្រហារកម្រិតខ្ពស់ដែលធ្វើឡើងដោយ ក្រុមហេគឃ័រ។ នៅក្នុងកម្មវិធីនេះផងដែរ ក្រុមហ៊ុន Facebook ថែមបានសម្រេចបង្កើតមុខងារការផ្ទៀងផ្ទាត់២កត្តាសម្រាប់គណនីដែលមានហានិភ័យខ្ពស់ ដែលងាយរងការវាយប្រហារផ្សេងៗ។ អ្វីដែលពិសេសជាងនេះ វាមិនត្រឹមតែអាចការពារគណនី និងផេចប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាច ឆែកមើលនូវការបំពានដែលអាចកើតមានផងដែរ។

សរុបឲ្យខ្លី កម្មវិធីការពារសុវត្ថិភាពថ្មីនេះមានសមត្ថភាព ៣ធំៗ៖
-មុខងារផ្ទៀងផ្ទាត់ ២កត្តា​
-អាចឆែកមើលការបំពានដែលអាចកើតមាន
-ប្រឆាំងនឹងការបំពានលើផ្នែកសុវត្ថិភាព
សម្រាប់កិច្ចការពារ កម្មវិធីនេះនឹងផ្តល់កិច្ចការពារផ្តោតខ្ពស់លើអ្នកសារព័ត៌មាន បេក្ខជននយោបាយ និងបុគ្គលសារធារណៈល្បីៗផ្សេងទៀត។

ដើម្បីទទួលបានកិច្ចការពារនេះ អ្នកប្រើប្រាស់មិនតម្រូវឲ្យធ្វើសកម្មភាពចុះឈ្មោះអ្វីនោះទេ លើកលែងតែអ្នកដែលមិនទទួលបានការជូនដំណឹង។ សូមបញ្ជាក់ផងដែរថា មកទល់ពេល នេះ ក្រុមហ៊ុន Facebook បានអះអាងថា មានគណនីចំនួន 1,5លានគណនីហើយ ដែលទទួលបានការចុះឈ្មោះជាមួយកម្មវិធី Facebook Protect ក្រៅពីនេះ មានគណនីជិត 950,000​ ទទួលបានមុខងារផ្ទៀតផ្ទាត់ពីរកត្តា (2FA)៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានgbhackers ចុះផ្សាយថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here