មេរោគ Moobot botnet ចែកចាយតាមកាមេរ៉ា​ Hikvision

0

មេរោគប្រភេទ botnet ដែលមានមូលដ្ឋានលើមេរោគ Mirai ត្រូវបានគេស្គាល់ថាជា មេរោគ Moobot កំពុងតែធ្វើការចែកចាយយ៉ាងសកម្មតាមរយៈការបំពានលើគុណវិបត្តិរបស់ command ក្នុងផលិតផលកាមេរ៉ា Hikvision។

Hikvision ជាក្រុមហ៊ុនផលិតកាមេរ៉ាឃ្លាំមើល និងសម្ភារៈរបស់រដ្ឋរបស់ចិន។ ចំណុចខ្សោយ នៅក្នុងកាមេរ៉ាត្រូវបានគេស្គាល់ថា CVE-2021-36260 ហើយវាអាចរងការបំពានពីចម្ងាយ តាមរយៈការផ្ញើសារដែលបង្កើតឡើងជាពិសេស​ និងមានបង្កប់ commands មេរោគ។

សូមរំលឹកផងដែរថា កាមេរ៉ា Hikvision ធ្លាប់បានធ្វើការជួសជុលកំហុសនៅខែកញ្ញា​ ឆ្នាំ២០២១ ប៉ុន្តែអ្នកប្រើប្រាស់ទាំងអស់មិនបានប្រញាប់ប្រញាល់ធ្វើបច្ចុប្បន្នភាពសុវត្ថិភាពនោះទេ។​

សូមបញ្ជាក់បន្ថែមផងដែរថា គោលដៅចម្បងនៃមេរោគ Moobot គឺដើម្បីបញ្ចូលឧបករណ៍ដែលត្រូវបានសម្របសម្រួលទៅក្នុង DDoS swarm៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here