ហាង SPAR ច្រើនជាង ៣០០ហាងបានប្តូរទៅធ្វើការទូទាត់ជាសាច់ប្រាក់ ប៉ុណ្ណោះក្រោយមានការវាយប្រហារ

0

នាពេលថ្មីៗនេះ នៅភាគខាងជើងចក្រភពអង់គ្លេស មានការវាយប្រហារតាមអ៊ីនធឺរណិតដ៏ធំមួយបានកើតឡើងលើហាង Spar ច្រើនជាងចំនួន ៣០០ហាង ។ ការវាយប្រហារនោះនាំឱ្យមានការបិទហាងទាំងនេះក្នុងពេលតែមួយ ហើយអ្នកជំនាញបញ្ជាក់ បញ្ហានោះថាជាការដាច់សេវាទាំងស្រុង។

តាមការបញ្ជាក់ពីក្រុមហ៊ុន Lawrence Hunt & Co Ltd បានឲ្យដឹងថា ក្រុមហ៊ុនបានបើកដំណើរការហាង Spar ច្រើនជាង ២៥សាខា នៅតំបន់ Lancashire ហើយការដាច់សេវានោះបណ្តាលឲ្យប៉ះពាល់ដល់បណ្តាញហាងSPARដូចជាទិន្ន័យក្រេឌីតកាត និងប្រព័ន្ធគាំទ្រការិយាល័យ(Back office systems)។

ចាប់តាំងពីមានបញ្ហាកើតឡើង ប្រតិបត្តិករហាង និងបុគ្គលិកដែលពាក់ព័ន្ធរបស់ពួកគេ មិនអាចដំណើរការហាងបាននោះទេ ដោយពួកគេប្រឈមនឹងការរារាំងពីការបង់ប្រាក់តាមកាតចាប់តាំងពីប្រព័ន្ធត្រូវបានចាក់សោ។ ក្រោយមានការវាយប្រហារ អ្នកជំនាញព័ត៌មានបច្ចេកវិទ្យាកំពុងខិតខំធ្វើការជួសជុលលើបញ្ហានេះ។​

គួរបញ្ជាក់ផងដែរថា ហាង Spar ទាំងអស់បានផុសលើបណ្តាញសង្គមទ្វីតធ័រប្រាប់អ្នកលក់ថា សូមអភ័យទោសចំពោះភាពរអាក់រអួលដែលកើតឡើងចំពោះអតិថិជនរបស់ហាង ហើយហាងកំពុងធ្វើការឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីដោះស្រាយបញ្ហា៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here