សូមប្រយ័ត្នចំពោះមេរោគថ្មីលើ Extension របស់កម្មវិធី Chrome ដែលបញ្ចូនមេរោគលួចពាក្យសម្ងាត់

0

យុទ្ធនាការមេរោគថ្មី malvertising មួយចំនួនត្រូវបានរកឃើញដោយអ្នកជំនាញសន្តិសុខ របស់ក្រុមហ៊ុន Cisco Talos។ អ្នកជំនាញសន្តិសុខបានរកឃើញថា មេរោគនេះបានប្រើកម្មវិធី និងហ្គេមក្លែងក្លាយមួយចំនួនដូចជា WeChat, Viber, Battlefield, និង NoxPlayer ដើម្បី បន្លំលើជនរងគ្រោះឲ្យទាញយក Google Chrome extension ជាមួយនឹងទ្វាក្រោយ (backdoor)។

គោលបំណងធំរបស់ក្រុមហេគឃ័រគឺដើម្បីលួចទិន្នន័យសំខាន់ អត្តសញ្ញាណ និងរក្សាការចូលប្រើពីចម្ងាយទៅកាន់ប្រព័ន្ធដែលត្រូវបានសម្របសម្រួល។

ចំណែកឯប្រទេសដែលរងការកំណត់គោលដៅពីមេរោគទាំងនោះមានដូចជា៖សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេស្បាញ អ៊ីតាលី​ និងប្រទេសន័រវែស។
អ្នកជំនាញសន្តិសុខបានណែនាំថា អ្នកប្រើប្រាស់គួរតែប្រើយន្តការនានា និងឧបករណ៍សុវត្ថិភាពរឹងមាំដើម្បីរក្សាសុវត្ថិភាព៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here