មេរោគ Google Disrupt The Glupteba គ្រប់គ្រងកុំព្យូទ័រ Windows ច្រើនជាង១លានគ្រឿង

0

កាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញវិភាគការគំរាមកំហែងរបស់ក្រុមហ៊ុន Google (TAG) បានរកឃើញ និងទប់ស្កាត់មេរោគ (botnet) Glupteba ដែលបានចម្លងមេរោគចូលកុំព្យូទ័រ Windows ជិត 1លានគ្រឿងនៅទូទាំងពិភពលោក។ មេរោគនេះត្រូវបានរកឃើញនៅថ្ងៃអង្គារដោយក្រុមអ្នកជំនាញសន្តិសុខរបស់ក្រុមហ៊ុន Google។

ប៉ុន្តែខាង Hun Sen Kampong Tralach ដែលត្រូវចុះមុនគេ គាត់អត់ទាន់លើកទូរស័ព្ទទេដូច្នេះសូមថ្ងៃសៅរ៍ ឬអាទិត្យ លោកគ្រូទាក់ទងជូនដំណឹងគាត់ផង។

វាគឺជាការវាយប្រហារមេរោគដ៏ធំបំផុត ហើយ​អ្នក​ជំនាញ​កំពុងធ្វើការ​ចង្អុល​បង្ហាញ​ថា​អ្នក​គំរាម​កំហែង​ត្រូវ​តែមានប្រភព​មក​ពីប្រទេស​រុស្ស៊ី។ ដូច្នេះហើយទើបអ្នកជំនាញធ្វើការស៊ើបអង្កេតលើបញ្ហាទាំងមូលដើម្បីដឹងពីព័ត៌មានលម្អិតសំខាន់ៗទាំងអស់ ដែលមានជាប់ទាក់ទងនឹងការវាយប្រហារ។ លើសពីនេះទៅទៀត មេរោគ Glupteba ក៏ត្រូវបានគេប្រើនៅក្នុងការវាយប្រហារ cryptocurrencies ផងដែរ។

គេបានអះអាងថា ក្រុមហ៊ុន Google បាន​ដាក់​ដីកា​ឃាត់​ខ្លួន​បណ្ដោះអាសន្ន និងដាក់ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​រុស្ស៊ី​ពីរ​នាក់មានលោក Dmitry Starovikov និង Alexander Filippov ជាមួយនឹងមនុស្ស 15នាក់ផ្សេងទៀត ដែលមិនស្គាល់អត្តសញ្ញាណនៅក្នុងសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក។

នៅក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា គោលបំណងនៃការគំរាមកំហែងគឺដើម្បីលួចគណនីរបស់អ្នកប្រើប្រាស់ និងព័ត៌មានកាតឥណទាន។ ក្រៅពីនេះ មេរោគនោះធ្វើសកម្មភាពមួយចំនួនផ្សេងទៀតដូចជាលក់ការផ្សព្វផ្សាយពាណិជ្ជកម្ម ការចូលប្រើProxyនៅលើឧបករណ៍ដែលមានមេរោគ ធ្វើការវាយប្រហារ Mining សម្រាប់យុទ្ធនាគារ cryptocurrency នៅក្នុងកុំព្យូទ័រដែលរងផលប៉ះពាល់ និងធ្វើការបំពានលើសញ្ញាពាណិជ្ជកម្ម រួមទាំងធ្វើយុទ្ធនាការវាយប្រហារផ្សេងៗទៀតតាមអ៊ីនធឺរណិត។

ក្រុមហ៊ុន Google ថែមទាំងបានអះអាងថា ពួកគេបានធ្វើសកម្មភាពមួយចំនួនដើម្បីកាត់បន្ថយការគំរាមកំហែងដែលមានដូចជាបានលុបឯកសារច្រើនជាង 63លានហ្វាលចេញពីបណ្តាញ Google Docs របស់ខ្លួន និងបានលុបគណនីអ៊ីមែលជិត 1,100គណនី ដែលត្រូវបានប្រើប្រាស់ដោយអ្នកវាយប្រហារដើម្បីពង្រីកបណ្តាញមេរោគ Glupteba។ ក្រៅពីនេះ ក្រុមហ៊ុន Google ថែមទាំងបានខិតខំធ្វើការជាមួយអ្នកផ្តល់ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺរណិតដើម្បីបញ្ឈប់មេរោគ (botnet) ប៉ុន្តែនៅក្នុងរបាយការណ៍បានប្រកាសថា ក្រុមហ៊ុនបានបញ្ឈប់ជា បណ្តោះអាសន្ននូវមេរោគ (botnet) ប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយអ្នកជំនាញបានព្យាយាមបំផុតក្នុងការបញ្ចៀសស្ថានភាពដែលមិនចង់បាននេះ ដូច្នេះហើយទើបក្រុមហ៊ុន Google បានជូនដំណឹងដល់បុគ្គលិកទាំងអស់របស់ខ្លួនឲ្យរក្សាការប្រុងប្រយ័ត្នពីការវាយប្រហារមេរោគប្រភេទនេះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here