ក្រុមហេគឃ័រចាប់ផ្តើមរុញមេរោគក្នុងការវាយប្រហារលើភាពងាយរងគ្រោះ Log4Shell ទូទាំងពិភពលោក

0

តួអង្គគំរាមកំហែង និងអ្នកស្រាវជ្រាវកំពុងស្កេនរក និងទាញយកភាពងាយរងគ្រោះ Log4j Log4Shell ដើម្បីដាក់ពង្រាយមេរោគ ឬស្វែងរកម៉ាស៊ីនមេដែលងាយរងគ្រោះ។

ដោយសារតែកម្មវិធីនេះត្រូវបានប្រើនៅក្នុងសហគ្រាស និងគេហទំព័រចំនួនរាប់ពាន់នោះ វាបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងថា នឹងអាចនាំឱ្យមានការរីករាលដាលនៃការវាយប្រហារ និងការពង្រាយមេរោគ។

នៅពេលដែលភាពងាយរងគ្រោះនៃការប្រតិបត្តិកូដពីចម្ងាយអាចរងការកេងប្រវ័ញ្ចបានយ៉ាងងាយស្រួល អ្នកចែកចាយមេរោគជាភ្នាក់ងារដំបូងដែលចាប់ផ្តើមប្រើប្រាស់វា។ ការវាយប្រហារ ឬមេរោគមួយចំនួន ដែលអាចប្រើប្រាស់ចំណុចខ្សោយ Log4Shell សម្រាប់ការវាយប្រហារមានដូចជាការវាយប្រហារ Cryptominers, មេរោគ Mirai និងមេរោគ Muhstikជាដើម។

ដោយសារតែបញ្ហានេះសំខាន់ ដែលអ្នកប្រើប្រាស់ទាំងអស់ ត្រូវតែធ្វើការដំឡើងកំណែចុងក្រោយបំផុតនៃកម្មវិធី Log4j ឬកម្មវិធីដែលរងផលប៉ះពាល់ ដើម្បីដោះស្រាយភាពងាយរងគ្រោះនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here