ក្រុមគំរាមកំហែងថ្មី Karakurt លួចទិន្នន័យដើម្បីទារថ្លៃលោះ

0

អ្នកស្រាវជ្រាវទើបតែបានរកឃើញ ក្រុមគំរាមកំហែងផ្នែកហិរញ្ញវត្ថុថ្មីមួយ ដែលធ្វើប្រតិបត្តិការដោយប្រើឈ្មោះ Karakurt។ ក្រុមនោះបានចាប់ផ្តើមបង្កើនល្បឿនវាយប្រហារនៅក្នុងត្រីមាសទី៣ និងបន្តការវាយប្រហារយ៉ាងសកម្មនៅក្នុងត្រីមាសទី៤ ផងដែរ។

អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន​ Accenture បានរកឃើញការវាយប្រហារ Karakurt ជាច្រើនត្រឹម
រយៈពេលដ៏ខ្លី។ ក្រុមគំរាមកំហែងនោះបានធ្វើប្រតិបត្តិការផ្តោតសំខាន់លើការទាញយកទិន្នន័យ បន្ទាប់មកធ្វើការជំរិតទារប្រាក់។

គេរកឃើញថា ជនរងគ្រោះនៅក្នុងក្រុមហ៊ុនប្រមាណជា ៩៥ភាគរយ មានមូលដ្ឋាននៅ ​ អាមេរិកខាងជើង ខណៈដែលអ្នកផ្សេងទៀតស្ថិតនៅប្រទេសប៉ែកអឺរ៉ុប។ ក្រុមគំរាមកំហែងថ្មីនេះមិនបានកំណត់គោលដៅលើឧស្សាហកម្មណាមួយជាក់លាក់នោះទេ ដោយសារតែវាបានធ្វើការកំណត់គោលដៅដោយចៃដន្យ។

សរុបជារួមមក ក្រុមគំរាមកំហែង Karakurt បានធ្វើប្រតិបត្តិការ ដោយផ្តោត​លើការវាយប្រហារ encryption-less ដែលហាក់ដូចជាបង្កការខូចខាតតិចជាង បើសិនជាប្រៀបធៀបជាមួយមេរោគផ្សេងទៀត (ransomware)។ ទោះជាយ៉ាងណាក៏ដោយ ការគំរាមកំហែងដល់ជនរងគ្រោះ ចំពោះការលេចធ្លាយទិន្នន័យសំខាន់របស់ពួកគេ គឺមានគ្រោះថ្នាក់ដូចគ្នា។ ដូច្នេះ អង្គភាពនានាគួរតែផ្តោតលើកិច្ចការពារ និងបញ្ចៀស និងតាមដានការគំរាមកំហែងប្រភេទនេះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here