គេហទំព័រក្រសួងការពារជាតិបែលហ្ស៊ិករងការវាយប្រហារតាមអ៊ីនធឺរណិត

0

មន្ត្រី​ក្រសួងការពារជាតិ​បានលើកឡើងថា ​គេហទំព័ររបស់ក្រសួងការពារជាតិបែលហ្ស៊ិករងការកំណត់គោលដៅពីការវាយប្រហារតាមអ៊ីនធឺរណិត ដែលបានទាញយកភាពងាយរងគ្រោះថ្មីនៅក្នុងមុខងារលុកចូល​ ហើយក្រុមការងាររបស់ក្រសួងបានបន្តព្យាយាមការពារបណ្តាញ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានចុះផ្សាយថា ការបំពានលើផ្នែកសន្តិសុខត្រូវបានរកឃើញជាលើកដំបូងនៅសប្តាហ៍មុន ប៉ុន្តែ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ចន្ទដោយ​អ្នក​នាំពាក្យ​ក្រសួងលោកមេបញ្ជាការ Olivier Severin។

ចំណែកឯអ្នកនាំពាក្យក្រសួងការពារជាតិលោក Ludivine Dedonder បានប្រាប់បណ្តាញសារព័ត៌មាន Politico ថា ក្រសួងបានខិតខំធ្វើការយ៉ាងខ្លាំងដើម្បីការពារបណ្តាញ បើទោះ​បី​ជា​មន្ត្រី​មិន​ទាន់បាន​ធ្វើការ​អត្ថាធិប្បាយ​ពី​ប្រភព​ដើម​នៃ​ការ​វាយ​ប្រហារ​នេះ​ក៏​ដោយ។

ការបំពាននេះបានកំណត់គោលដៅលើកំហុសសុវត្ថិភាពនៅក្នុងឧបករណ៍ប្រើប្រាស់យ៉ាងទូលំទូលាយដែលគេស្គាល់ថា Log4j ដែលវាជាកំហុសមួយរកឃើញដំបូងដោយអ្នកជំនាញ
អ៊ីនធឺរណិតនៅដើមខែនេះ ហើយវាបានបង្កឱ្យមានការព្រួយបារម្ភថា ក្រុមហេគឃ័រអាចប្រើប្រាស់ភាពងាយរងគ្រោះនោះដើម្បីសម្របសម្រួលលើឧបករណ៍ចំនួនរាប់រយលានគ្រឿង។

ក្រុមហ៊ុនជាច្រើន និងមន្រ្តីការពារជាតិនៅក្នុងប្រទេសបែលហ្ស៊ិក និងអ្នកពាក់ព័ន្ធផ្សេងទៀត បានខិតខំជួសជុលលើភាពងាយរងគ្រោះទាំងនោះ ខណៈដែលក្រុមហ៊ុន Google បានប្រគល់ភារកិច្ចឱ្យវិស្វករចំនួន ៥០០នាក់ដើម្បីធានាថា​កូដរបស់ក្រុមហ៊ុនគឺត្រឹមត្រូវ។ ចំណែកឯ ភ្នាក់ងារសន្តិសុខអ៊ីនធឺរណិត និងហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិកធ្លាប់បានចេញសេចក្តីណែនាំបន្ទាន់មួយនៅសប្តាហ៍មុនដោយជំរុញឱ្យភ្នាក់ងារសហព័ន្ធផ្សេងទៀតធ្វើការជួសជុលកំហុសនេះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន rt ចុះផ្សាយថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here