កម្មវិធី Telegram គឺជាវេទិកាប្រើសម្រាប់លក់គណនីហិរញ្ញវត្ថុដែលគេលួចបាន

0

ថ្មីៗនេះ កម្មវិធី Telegram រងការបំពានកាន់តែខ្លាំងឡើងពីឧក្រិដ្ឋជនតាមអ៊ីនធឺរណិត ក្នុងការបង្កើតបណ្តាញសម្ងាត់ដើម្បីលក់ព័ត៌មានលម្អិតហិរញ្ញវត្ថុ ដែលលួចបានទៅឱ្យអ្នកប្រើប្រាស់ក្លែងក្លាយ។

ដូចដែលអ្នកបានដឹងហើយថា កម្មវិធី Telegram គឺជាកម្មវិធីដែលបានផ្តល់សេវាផ្ញើសារឥតគិតថ្លៃ និងឆ្លងវេទិកាបានយ៉ាងរហ័ស​ និងផ្តល់នូវការទំនាក់ទំនងដែលមានការអ៊ិនគ្រីប ហើយ បច្ចុប្បន្នកម្មវិធីនេះមានអ្នកប្រើប្រាស់សកម្មច្រើនជាងចំនួន 500លាននាក់។

យ៉ាងណាមិញ ដោយសារតែវេទិកានេះបានផ្តល់វិធីសាស្រ្តសម្របសម្រួលធូររលុង ដោយបិទតែមាតិកាជ្រុលនិយមប៉ុណ្ណោះ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺរណិតយល់ថា វាមានភាពងាយស្រួលក្នុងការបំពានលើកម្មវិធីដើម្បីផ្សព្វផ្សាយគោលបំណងមិនសមរម្យរបស់ពួកគេ។ លើសពីនេះ វាក៏មានភាពងាយស្រួលជាងមុនក្នុងការរៀបចំឆាណែល Telegram ដើម្បីលក់ទិន្នន័យដែលលួចបានជាជាងការទៅបង្កើតគេហទំព័រងងឹតថ្មី ហើយជារឿយៗវាកាន់តែងាយស្រួលក្នុងការផ្សព្វផ្សាយ និងទាក់ទាញទស្សនិកជនបានកាន់តែច្រើនជាងមុន។ ដូច្នេះ ដោយ សារតែឆាណែល Telegram ងាយស្រួលប្រើ និងចំណាយរយៈពេលខ្លីជាងទីផ្សារគេហទំព័រងងឹត ក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺរណិតអាចមានសុវត្ថិភាពច្រើនក្នុងការប្រើប្រាស់កម្មវិធីនោះ ដោយសារពួកគេពិបាកតាមដាន និងទាក់ទងបុគ្គលតាមបណ្តាញអ៊ីនធឺរណិតចំពោះការស្វែងរកអត្តសញ្ញាណពិតប្រាកដ។

អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Cybersixgill បានចុះផ្សាយរបាយការណ៍មួយ ដោយផ្អែកលើ ទិន្ន័យដែលប្រមូលបានក្នុងឆ្នាំ២០២១ និងបានធ្វើការសន្និដ្ឋានថា បើទោះបីជាការលក់គណនីហិរញ្ញវត្ថុនៅក្នុងកម្មវិធី Telegram មានការថយចុះក៏ដោយ ក៏វានៅតែជាបញ្ហាមួយដ៏គួរឲ្យព្រួយបារម្ភ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទិ១៨ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here