កម្មវិធី Microsoft Defender អាចរកឃើញចំណុចខ្សោយលើឧបករណ៍ Android និង iOS

0

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft បានឲ្យដឹងថា​ ការគ្រប់គ្រងលើការគំរាមកំហែង និងភាពងាយរងគ្រោះសម្រាប់ ឧបករណ៍ Android និង iOS អាចធ្វើទៅបាននៅក្នុងកម្មវិធី Microsoft Defender។

ការគ្រប់គ្រងភាពងាយរងគ្រោះលើឧបករណ៍ Android និង iOS អាចជួយកាត់បន្ថយតំបន់វាយប្រហារលើផ្ទៃរបស់ឧបករណ៍ចល័ត ហើយជាលទ្ធផលផ្ទាល់ វាថែមទាំងអាចបង្កើនភាពធន់ដល់ការប្រឆាំងនឹងការវាយប្រហារដែលអាចកើតមាន។

សូមបញ្ជាក់ផងដែរថា សមត្ថភាពថ្មីនេះអាចឲ្យអ្នកកាន់តែមានភាពងាយស្រួលក្នុងការធ្វើការស្វែងរក កំណត់អាទិភាព និងដោះស្រាយភាពងាយរងគ្រោះលើផ្នែកកម្មវិធី និងប្រព័ន្ធប្រតិបត្តិការ នៅលើឧបករណ៍ Android។ សម្រាប់ការវាយតម្លៃភាពងាយរងគ្រោះរបស់កម្មវិធី iOS គ្រោងនឹងចេញផ្សាយនៅពេលក្រោយ៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here