ក្រុមហេគឃ័រកូរ៉េខាងជើងជញ្ចូនមេរោគ KONNI Rat តាមរយៈប្រើប្រាស់ឯកសារ Office

0

ភ្នាក់ងារគំរាមកំហែងកូរ៉េខាងជើង ស្ថិតក្រោមក្រុមហេគឃ័រ​ Kimsuky Umbrella បានប្រើប្រាស់មេរោគ KONNI។ KONNI គឺជា RAT (ឧបករណ៍គ្រប់គ្រងពីចម្ងាយ)ដែលស្ថិតនៅក្រោមការតាមដានរយៈពេលជិត៨ឆ្នាំចាប់តាំងពីគេកំណត់អត្តសញ្ញាណរបស់វាបាននៅឆ្នាំ 2014 ។

ក្រុមបញ្ជាមេរោគ KONNI បាន និងកំពុងធ្វើការវាយប្រហារលើស្ថាប័ននយោបាយនៅប្រទេសកូរ៉េខាងត្បូង និងរុស្ស៊ី។ ពួកគេបានចែកចាយមេរោគដោយបន្លំកម្មវិធីរដ្ឋាភិបាលដោយផ្ញើអ៊ីម៉េលពីគណនីដែលត្រូវបានសម្របសម្រួល។ ពួកគេបានប្រើពាក្យ covid ដើម្បីបង្កើនយុទ្ធនាការមេរោគរបស់ពួកគេផងដែរ។

នៅថ្ងៃទី០៥ ខែមករា យុទ្ធនាការថ្មីបានកំណត់គោលដៅលើក្រសួងការបរទេសរុស្ស៊ី។ ពួកគេបានចូលប្រើបណ្តាញ តាមរយៈព័ត៌មានសម្ងាត់ដែលលួចបាន និងទាញយកការភ្ជាប់ដែលគួរឱ្យទុកចិត្តទាំងអស់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here