ក្រុមហេគឃ័របំពានលើវេទិកា Wormhole ដើម្បីលួចយកប្រាក់ 326 លានដុល្លារ

0

ក្រុមហេគឃ័របានបំពានលើចំណុចងាយរងគ្រោះនៅក្នុងវេទិកា Wormhole cross-chain crypto ដើម្បីលួចយកប្រាក់ចំនួន 326 លានដុល្លារជាប្រាក់គ្រីបតូ(cryptocurrency)។

Wormhole គឺជាវេទិកា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ទេររូបិយប័ណ្ណគ្រីបតូតាម blockchains ផ្សេងៗគ្នា។ ក្រុមហេគឃ័រអាចបំពានបានដោយចាក់សោសញ្ញាសម្ងាត់ដើមនៅក្នុង smart contract ហើយបន្ទាប់បំពានលើកំណែដែលរងការសម្របសម្រួល ដែលអាចផ្ទេរទៅកាន់ blockchain ផ្សេងទៀត។ វេទិកា(platform) Wormhole អាចប្រើប្រាស់បានជាមួយកម្មវិធី Avalanche, Oasis, Binance Smart Chain, Ethereum, Polygon, Solana, និង Terra blockchains។

អ្នកជំនាញវិភាគ Blockchain របស់ក្រុមហ៊ុន Elliptic បាននិយាយថា អ្នកតំណាងវេទិកា Wormhole បានផ្ញើរសារទៅកាន់អាសយដ្ឋាន ដែលគ្រប់គ្រងដោយក្រុមហេគឃ័រផ្តល់ប្រាក់រង្វាន់ 10លានដុល្លារក្រោម “កិច្ចព្រមព្រៀង whitehat”។កិច្ចព្រមព្រៀងនេះតម្រូវឱ្យមានការផ្ញើត្រឡប់មកវិញនូវទិន្ន័យដែលបានលួចទាំងអស់ និងព័ត៌មានលម្អិតអំពីភាពងាយរងគ្រោះ និងចំណុចខ្សោយនៃការបំពានដែលបានប្រើប្រាស់។ក្រុមហេគឃ័រដែលមិនស្គាល់​អត្តសញ្ញាណ​បានឆ្លើយតបសារ និងមានបំណងធ្វើការជាមួយអ្នកតំណាងវេទិកា Wormhole ដើម្បីធ្វើការ​ដោះដូរគ្នា។

សូមបញ្ជាក់ផងដែរថា ការវាយប្រហារលើវេទិកា Wormhole គឺជាការវាយប្រហារធំបំផុតទីពីរនៃសេវាកម្ម DeFi ដោយការវាយប្រហរធំបំផុតទី១នោះគឺ Poly Network ដែលត្រូវបានហេគ ក្នុងតម្លៃច្រើនជាង 600លានដុល្លារក្នុងខែសីហា៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី០២ ខែកុម្ភៈ​ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here