នៅក្នុងយុទ្ធនាការ subscription ក្លែងក្លាយមួយដែលមានឈ្មោះហៅថា Dark Herring គឺមានគោលដៅវាយប្រហារទៅលើអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ជាង 100 លាននាក់នៅជុំវិញពិភពលោក។ យុទ្ធនាការនេះគឺប្រតិបត្តិជិត ២ ឆ្នាំមកហើយ។ សម្រាប់ App ដំបូងដែលចែកចាយនូវយុទ្ធនាការ Dark Herring គឺចាប់ពីខែមីនា ឆ្នាំ 2020 នេះ។
យុទ្ធនាការ Dark Herring នេះបណ្តាលអោយមានការខាតបង់ទឹកប្រាក់រាប់រយលានដុល្លារអាមេរិកតាមរយៈការបំពានទៅលើឧបករណ៍ជាច្រើនលានគ្រឿងនៅក្នុង App ជាច្រើននៅលើ Google Play Store ។ អ្នកប្រើប្រាស់នៅលើ apps subscribe ទៅកាន់សេវាកម្ម premium ដែលមានតម្លៃ $15 ក្នុងមួយខែតាមរយៈ Direct Carrier Billing (DCB) នេះ។ ប្រតិបត្តិករចែកចាយយុទ្ធនាការ Dark Herring នេះនៅតែរកប្រាកបានតាមរយៈ subscriptions ក្លែងក្លាយនេះ ខណៈពេលដែលអ្នកប្រើប្រាស់មិនបានដឹងថានេះគឺជារឿងដែលក្លែងក្លាយនោះទេ។ ឈ្មោះនៃកម្មវិធីដែលក្លែងក្លាយនេះមានដូចជា Smashex, Upgradem, Stream HD, Vidly Vibe និង Cast It ។ វាស្ថិតនៅក្នុងក្រុម casual games, photography tools, utilities និង productivity apps ។
រហូតមកទល់ពេលនេះ កម្មវិធី apps ក្លែងក្លាយនេះគឺត្រូវបានតម្លើងដោយអ្នកប្រើប្រាស់ជាង 105 លាននាក់នៅក្នុងប្រទេសជាង 70 ។ ប្រទេសដែលមិនមានច្បាប់ការពារទៅលើ DCB នេះមានដូចជាឥណ្ឌា ហ្វាំងឡង់ អារ៉ាបីសាអូឌីត អេស៊ីប ក្រិក ស៊ុយអែត ន័រវេស ប៊ុលហ្គារី អ៊ីរ៉ាក់ ទុយនេស៊ី និងប៉ាគីស្ថានដែលស្ថិតនៅក្នុងហានិភ័យនៃយុទ្ធនាការនេះ៕