កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft បានប្រកាសថា ក្រុមហ៊ុននឹងដាក់ ឬបើក Internet Macros ជា Default។ តាមរយៈការដាក់ ឬបើកជា default នេះ ក្រុមហ៊ុន Microsoft នឹងទប់ស្កាត់ប្រតិបត្តិការរបស់ម៉ាក្រូ VBA នៅក្នុងកម្មវិធី Microsoft Office ចំនួនប្រាំ ដើម្បីបិទការវាយប្រហារពីការហេគ។
អ្នកប្រើប្រាស់ ដែលប្រើកម្មវិធីរបស់ក្រុមហ៊ុន Microsoft ដែលមានដូចជា Microsoft Access, Microsoft Excel, Microsoft PowerPoint, Microsoft Visio និងMicrosoft Word នោះ នឹងមិនអាចបើកដំណើរការស្គ្រីបម៉ាក្រូបានទេ។ យ៉ាងណាមិញ ដើម្បីការពារអ្នកប្រើប្រាស់ពី មេរោគដ៏មានគ្រោះថ្នាក់ ដែលចាមេរោគមានប្រតិបត្តិករពឹងផ្អែកលើវិធីបោកបញ្ឆោត និងវិធីសាស្ត្រព្យាបាទនានា ក្រុមហ៊ុន Microsoft មានបំណង និងអនុវត្តការផ្លាស់ប្តូរនេះ។
ក្រុមហ៊ុន Microsoft ក៏មានបំណងអនុវត្តការផ្លាស់ប្តូរនៅក្នុងកំណែផ្សេងទៀតនៃកម្មវិធី Office ដែលមានដូចជា៖Office LTSC, Office 2021, Office 2019, Office 2016, Office 2013។ សូមបញ្ជាក់ថា ដើម្បីបញ្ឈប់អ្នកប្រើប្រាស់ពីការបើកឯកសារដោយចៃដន្យពីអ៊ីនធឺរណិតដែលមានម៉ាក្រូ ក្រុមហ៊ុន ឬស្ថាប័ណនានាអាចបិទមុខងារម៉ាក្រូមិនឱ្យដំណើរការនៅក្នុងហ្វាលឯកសារ Office ពីអ៊ីនធឺរណិត៕ Block macros from running in Office files from the Internet.”។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២