ហេគឃ័រចិនប្រើមេរោគ ShadowPad Modular សម្រាប់ការវាយប្រហារសំខាន់ៗ

0

កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពរបស់ក្រុមហ៊ុន Pwc និង Secureworks បានរកឃើញមេរោគទ្វារក្រោយ ShadowPad ដែលក្រុមហេគឃ័រនិយមប្រើ ប្រាស់ជាប្រចាំសម្រាប់ការវាយប្រហារជាច្រើន។

គេរកឃើញមេរោគទ្វារក្រោយនៅឆ្នាំ២០១៧ ហើយក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបាន ប្រទះឃើញ នៅពេលមេរោគនេះ​ឮត្រូវបានប្រើនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់កម្មវិធីចំនួនពីរ។​ ភ្នាក់ងារគំរាមកំហែងមានច្រើនក្រុមដូចជាក្រុម APT41 ក្រុម​ Axiom ក្រុម Barium ក្រុម Wicked Panda និងក្រុម Winnti ។ យ៉ាងណាមិញ សម្រាប់ការវាយប្រហារប្រើមេរោគ ShadowPad ភ្នាក់ងារគំរាមកំហែងត្រូវបានគេស្គាល់ថាជាក្រុមមេរោគ Bronze Atlas និង aka Barium។

សូមបញ្ជាក់ផងដែរថា ការវាយប្រហារទាំងនេះពិតជាល្បីល្បាញ ហើយស្មុគស្មាញ ហើយថែមទាំងមានសមត្ថភាពវាយប្រហារបំផ្លាញខ្លាំងថែមទៀតផង។ ដូច្នេះ ក្នុងរឿងនេះវាមានសារៈសំខាន់ខ្លាំងណាស់ ដែលអ្នកប្រើប្រាស់ត្រូវបង្កើនការប្រុងប្រយ័ត្ន និងការពារពីការវាយប្រហាររបស់មេរោគប្រភេទនេះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here