ហេគឃ័រប្រើមេរោគ SMS-intercepting ដើម្បីបំពានលើឧបករណ៍ Android និងបិទគណនីជាច្រើន

0

នៅរយៈពេល ២ឆ្នាំមកនេះ អ្នកស្រាវជ្រាវនៅក្រុមហ៊ុន Trend Micro បានរកឃើញថាចំនួនប្រើប្រាស់សេវាកម្មសារខ្លី SMS និងការគណនីផ្ទៀងផ្ទាត់តាមទូរស័ព្ទ PAV មានការកើនឡើងយ៉ាងខ្លាំង។ ទោះជាយ៉ាងណា សេវាកម្មទាំងនេះបានបណ្តាលឲ្យ មានការវេទិកាបញ្ឆោត ដែលជាមេរោគ botnet កំពូល ហើយទូរស័ព្ទ Android ចំនួនរាប់ពាន់គ្រឿងបានឆ្លងមេរោគផងដែរ។

ប្រភេទទូរស័ព្ទ Android ដែលឆ្លងមេរោគមានដូចជា Lava, ZTE, Mione, Meizu, Huawei, Oppo, និងHTC។ លើពីនេះ មានប្រទេសមួយចំនួនដែលរងការឆ្លង មេរោគ ផងដែររួមមាន ប្រទេសឥណ្ឌូនេស៊ី (47,357គ្រឿង) ប្រទេសរុស្ស៊ី (16,157គ្រឿង) ប្រទេសថៃ (11,196 គ្រឿង) ប្រទេសឥណ្ឌា (8,109គ្រឿង) ប្រទេសបារាំង (5,548 គ្រឿង) ប្រទេសបេរ៉ូ (4,915នាក់) ប្រទេសម៉ារ៉ុក (4,822គ្រឿង) ប្រទេសអាហ្រ្វិកខាង ត្បូង (4,413គ្រឿង) ប្រទេសអ៊ុយក្រែន (2,920គ្រឿង) ប្រទេសម៉ាឡេស៊ី (2,779នាក់)។

ដើម្បីដោះស្រាយបញ្ហាឆ្លងមេរោគនេះ អ្នកជំនាញបានអះអាងថា ត្រូវមានការកំណត់ ជាមូលដ្ឋានឲ្យបានច្បាស់លាស់ និងធ្វើការផ្ទៀងផ្ទាត់គណនីឲ្យបានច្បាស់លាស់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here