ក្រុមហេគឃ័របានលួច NFTs ដែលមានតម្លៃ 1.7 លានដុល្លារ ពីអ្នកប្រើប្រាស់នៅក្នុងទីផ្សារ OpenSea

0

ជនឆ្លៀតឱកាសតាមប្រព័ន្ធអ៊ីនធើណែតអនឡាញ បានទាញយកអត្ថប្រយោជន៍ពីការដំឡើងនៃកិច្ចសន្យាឆ្លាតវៃនៅក្នុងទីផ្សារ OpenSea NFT ដើម្បីធ្វើការបន្លំក្នុងការវាយប្រហារទៅកាន់អ្នកប្រើប្រាស់ 17 នាក់ ដែល​ បណ្តាលឱ្យពួកគេបាត់បង់ទ្រព្យសម្បត្តិនិម្មិត ដែលគិតជាទឹកប្រាក់ប្រមាណជាច្រើនជាង $1.7 លានដុល្លារសហរដ្ឋអាមេរិក។

NFTs ដែលមានឈ្មោះពេញថា Non-Fungible Tokens ដែលអាចមានន័យជាភាសាខ្មែរបានថា គឺជាទម្រង់ឯកតាដែលមិនអាចផ្លាស់ប្តូរបាន និងត្រូវបានរក្សាទុកនូវទិន្នន័យនៅក្នុង Blockchain ដែលមានទម្រង់ជា Digital Ledger ដែលអាចធ្វើការលក់ និងជួញដូរបាន។

ក្រុមហេគឃ័របានធ្វើការបោកបញ្ឆោតអ្នកប្រើប្រាស់ តាមរយៈការប្រើប្រាស់អ៊ីមែលដែលមានលក្ខណៈស្រដៀងទៅនឹងអ៊ីមែលរបស់ OpenSea ដោយបានជូនដំណឹងទៅដល់អ្នកប្រើប្រាស់អំពីការដំឡើងនៃសេវាកម្មថ្មី ដោយអ៊ីមែលបោកបញ្ឆោតនោះទៀតសោត បាននាំអ្នកប្រើប្រាស់ឱ្យចូលទៅកាន់ទំព័រ ឬ គេហទំព័រមួយ និងឱ្យអ្នកប្រើប្រាស់ចុះហត្ថលេខានៅលើប្រតិបត្តិការនៃការផ្ទេរមួយ ដែលមើលទៅដូចជាស្របច្បាប់ និងត្រឹមត្រូវ ប៉ុន្តែវាគឺជាល្បិចដែលអនុញ្ញាតឱ្យក្រុមហេគឃ័រ អាចលួច NFTs ទាំងអស់នោះពីអ្នកប្រើប្រាស់ដែលបានចាញ់ល្បិចទៅវិញនោះទេ។

អ្នកស្រាវជ្រាវ Check Point បានពន្យល់ថា តាមរយៈការចុះហត្ថលេខាលើប្រតិបត្តិការនៃការផ្ទេរ សំណើ atomicMatch នឹងត្រូវផ្ញើកិច្ចសន្យានៃការផ្ទេរនេះបន្តទៅឱ្យក្រុមហេគឃ័រ។បន្ទាប់ពីនេះ atomicMatch នឹងបញ្ជូនបន្តកិច្ចព្រមព្រៀងមួយនេះទៅកាន់ OpenSea ដែលឈានទៅដល់ការផ្ទេរ NFTs ពីជនរងគ្រោះទៅកាន់ក្រុមហេគឃ័រ។

ក្រុមហ៊ុនដែលគ្រប់គ្រងទៅលើទីផ្សារ OpenSea បាននិយាយថា ពួកគេកំពុងតែធ្វើការស៊ើបអង្កេតរកប្រភពពិតប្រាកដនៃការវាយប្រហារមួយនេះ ដោយបានកត់សម្គាល់ថា ជនរងគ្រោះបានធ្វើការចុះហត្ថលេខាមុនពេលដែល OpenSea អនុវត្តការវិធានការរបស់ខ្លួន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានThe Hacker News ចុះផ្សាយថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here