ធនាគារមួយចំនួន និងគេហទំព័ររបស់រដ្ឋាភិបាលប្រទេសអ៊ុយក្រែនរងការវាយប្រហារតាមអ៊ីនធឺរណិត

0

លោក Mykhailo Fedorov ដែលជាប្រធាននៃក្រសួង Digital Of Transformation របស់ប្រទេសអ៊ុយក្រែន បាននិយាយនៅតាមគណនី Telegram របស់លោកថា គេហទំព័ររបស់រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែនមួយចំនួនត្រូវបានបិទ ដោយសារតែបញ្ហានៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិត។

ការវាយប្រហារមួយនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់ធនាគារមួយចំនួនផងដែរ ដែលគិតចាប់ពីម៉ោង ៤រសៀលទៅ (ម៉ោងនៅក្នុងប្រទេសអ៊ុយក្រែន) នេះបើយោងតាមពាក្យសម្តីរបស់លោក Fedorovo។ លោក Fedorovo មិនបានបញ្ជាក់ពីទំហំនៃការខូចខាត និងធនាគារដែលត្រូវបានជនមិនស្គាល់មុខវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិតនោះទេ។

គេហទំព័ររបស់រដ្ឋាភិបាលដែលទទួលរងនូវការវាយប្រហារកាលពីថ្ងៃពុធកន្លងទៅមានដូចជា គេហទំព័រសម្រាប់ក្រសួងការបរទេសអ៊ុយក្រែន និងខុទ្ទកាល័យរដ្ឋមន្ត្រី និងរ៉ាដា(Rada) សភារបស់ប្រទេសអ៊ុយក្រែន។ លោក Fedorovo បានបន្ថែមថា គេហទំព័ររបស់រដ្ឋាភិបាលទាំងអស់ត្រូវបាន Offline ដោយសារតែពួកគេព្យាយាមផ្លាស់ប្តូរទីតាំងនៃដំណើរការរបស់ការវាយប្រហារដើម្បីកាត់បន្ថយការខូចខាត។

ការវាយប្រហារ DDoS គឺធ្វើឡើងនៅពេលដែលក្រុមហេគឃ័របានដឹង និងយល់ពី Network ឬ Service នៃដំណើរការរបស់គេហទំព័រទាំងអស់នោះ ដូចនេះពួកគេអាចចូលទៅគ្រប់គ្រង និងបិទបាន។

ប្រភពនៃការវាយប្រហារពិតប្រាកដមិនទាន់បានរកឃើញនៅឡើយទេ ប៉ុន្តែប្រទេសអ៊ុយក្រែនបានដាក់ការសង្ស័យទៅលើប្រទេសរុស្ស៊ី ដោយសារតែប្រទេសទាំងពីរកំពុងតែមានជម្លោះព្រំដែនជាមួយគ្នា៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភព÷ CNBC ចុះផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here