ធនាគារនៅសហរដ្ឋអាមេរិកបានត្រៀមខ្លួនការពារពីការវាយប្រហារតាមធឺរណិត បន្ទាប់បានឃើញទណ្ឌកម្មដែលកើតមានទៅលើប្រទេសរុស្ស៊ី

0

អ្នកជំនាញ និងនាយកប្រតិបត្តិខាងព័ត៌មានបច្ចេកវិទ្យាបាននិយាយថា ធនាគាររបស់សហរដ្ឋអាមេរិកកំពុងតែរៀបចំក៏ដូចជាបង្ការការពារទុក នៅក្នុងករណីដែលមានការវាយប្រហារសងសឹក បន្ទាប់ពីបណ្តាប្រទេសនៅលោកខាងលិច បានធ្វើការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីតាមប្រព័ន្ធអ៊ីនធឺរណិត ដោយសារតែប្រទេសមួយនេះបានធ្វើការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

ភាពតានតឹងរវាងប្រទេសរុស្ស៊ី និងប្រទេសលោកខាងលិចបានកើនឡើងកាលពីថ្ងៃសៅរ៍កន្លងទៅ ខណៈពេលដែលសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនបានធ្វើការបិទប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT និងទប់ស្កាត់ទៅលើការបណ្តាក់ទុនទៅលើធនាគារកណ្តាលនៃប្រទេសរុស្ស៊ី។

រដ្ឋាភិបាលនៃបណ្តាប្រទេសលោកខាងលិចបានធ្វើការព្រមានទៅដល់ប្រទេសដែលពាក់ព័ន្ធ ដោយប្រទេសរុស្ស៊ី ឬអ្នកគាំទ្ររបស់ប្រទេសរុស្ស៊ី អាចនឹងធ្វើការវាយប្រហារតបតទៅកាន់ប្រទេសទាំងអស់នោះវិញ នៅលើប្រព័ន្ធអ៊ីនធឺរណិត។

បើយោងតាមពាក្យសម្តីរបស់លោក Steven Schweitzer ដែលជាអ្នកគ្រប់គ្រងផលប័ត្រជាន់ខ្ពស់នៅក្រុមហ៊ុន Swarthmore Group នាទីក្រុងញូវយ៉កបាននិយាយថា÷ “ពួកគេ (សំដៅលើប្រទេសរុស្ស៊ី) អាចនឹងចាត់វិធានការសងសឹកមួយចំនួនត្រឡប់មកវិញ ហើយខ្ញុំគិតថាពួកគេអាចនឹងធ្វើការសងសឹកដោយធ្វើការចំណាយតិចបំផុតនោះគឺតាមរយៈការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិតនេះឯង”៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភព÷ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here