ក្រុមហ៊ុន Netflix បានបិទសេវាកម្មនៅក្នុងប្រទេសរុស្សី

0

ដូចទៅនឹងក្រុមហ៊ុនធំៗផ្សេងទៀតដែរ ក្រុមហ៊ុនដែលផ្តល់សេវាកម្មស្រ្ទីមខ្សែភាពយន្តខ្នាតធំរបស់សហរដ្ឋអាមេរិក បានធ្វើការឆ្លើយតប និងចាត់វិធានការទៅលើការឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន តាមរយៈការបិទមិនឱ្យមានសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសមួយនេះ។

នៅថ្ងៃអាទិត្យសប្តាហ៍មុន ក្រុមហ៊ុន Netflix បាននិយាយថា ក្រុមហ៊ុនកំពុងតែផ្អាកសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ហើយអ្នកនាំពាក្យរបស់ក្រុមហ៊ុន Netflix បានប្រាប់ទៅអ្នកសារព័ត៌មាន CNBC ថា ដោយសារតែស្ថានភាពសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនដែលកំពុងតែបង្កឡើងដោយប្រទេសរុស្សី យើងបានសម្រេចចិត្តបិទសេវាកម្មរបស់យើងនៅក្នុងប្រទេសមួយនោះសិស្សចុះឈ្មោះដើមឆ្នាំ។

គួរបញ្ជាក់ផងដែរថា បញ្ហាសង្រ្គាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែនមិនមែនជាបញ្ហាគោលដែលកំណត់ឱ្យក្រុមហ៊ុន Netflix ធ្វើដូចនេះនោះទេ ដោយនៅសប្តាហ៍មុន ក្រុមហ៊ុន Netflix បាននិយាយថា ក្រុមហ៊ុននឹងមិនយល់ព្រមអនុវត្តច្បាប់ទូរទស្សន៍ Vitirina របស់ប្រទេសរុស្ស៊ី ដោយច្បាប់នោះតម្រូវឱ្យក្រុមហ៊ុនដែលមានចំនួនទស្សនិកជនចាប់ពី ១០០,០០០ នាក់ឡើងទៅ ធ្វើការចាក់ផ្សាយប៉ុស្តិ៍ទូរទស្សន៍ប្រមាណជាជាង ២០ ប៉ុស្តិ៍ដោយឥតគិតថ្លៃ ដែលរួមមានប៉ុស្តិ៍ NTV និង SPA ផងដែរ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានរាយការណ៍ថា នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Netflix មានចំនួនអ្នកគាំទ្រក៏ដូចជាកំពុងប្រើប្រាស់សេវាកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីប្រមាណជាជាង ១ លាននាក់ ដែលក្លាយជាចំណែកទីផ្សារតូចមួយរបស់ក្រុមហ៊ុន។

នៅសប្តាហ៍មុនដដែលនេះ ក្រុមហ៊ុន Netflix បាននិយាយប្រាប់បន្ថែមថា ក្រុមហ៊ុននឹងធ្វើការផ្អាករាល់គម្រោងនាពេលអនាគតទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ដែលរួមមានការផ្អាកក្រុមហ៊ុនផលិតកម្មដើមចំនួន ៤ ដែលកំពុងដំណើរការនៅក្នុងប្រទេសរុស្ស៊ីផងដែរ៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភព÷ Engadget

LEAVE A REPLY

Please enter your comment!
Please enter your name here