SharkBot មេរោគជំនាន់ថ្មីលើ Google Play ដែលបន្លំធ្វើជាកម្មវិធីកម្ចាត់មេរោគ Android

0

មេរោគជាច្រើនបានប្រឈមនឹងការលំបាកក្នុងការឆ្លងកាត់ប្រព័ន្ធស្កេន និងត្រួតពិនិត្យដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Google។ យ៉ាងណាមិញ មេរោគ SharkBot អាចឆ្លងកាត់ប្រព័ន្ធសុវត្ថភាពបានយ៉ាងងាយស្រួល បើទោះបីជាប្រព័ន្ធនោះប្រើប្រាស់ការផ្ទៀងផ្ទាត់ដោយប្រើសារពាង្គកាយមនុស្ស​ និងការផ្ទៀងផ្ទាត់ manual។

ប្រតិបត្តិការវាយប្រហារថ្មីនេះ មេរោគ SharkBot បានបន្លំខ្លួនជាកម្មវិធីកម្ចាត់មេរោគនៅក្នុងកម្មវិធី Google Play Store។ មេរោគថ្មីនេះត្រូវបានរកឃើញដោយអ្នកជំនាញសន្តិសុខ NCC Group នៅក្នុងកម្មវិធី Google Play Store។

ទាំងនេះគឺជាសមត្ថភាពសំខាន់ៗរបស់មេរោគ SharkBot កំណែថ្មីចម្លងមេរោគ វិធីសាស្ត្រវាយប្រហារ Keylogging ចម្លងមេរោគតាមសារ(SMS intercept) ការវាយប្រហារគ្រប់គ្រងការបញ្ជាពីចម្ងាយ (Remote control/ATS)។

ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីអាចការពារខ្លូនពីការវាយប្រហារបាន អ្នកជំនាញសន្តិសុខ នៅក្រុមហ៊ុន NCC បានផ្តល់ការណែនាំថា សូមអ្នកប្រើប្រាស់កុំទុកចិត្តលើកម្មវិធីទាំងស្រុង លើកម្មវិធី Play Store ដំឡើងតែកម្មវិធីសំខាន់ៗ និងចាំបាច់ និងត្រូវតែប្រើប្រាស់ឧបករណ៍ប្រឆាំងមេរោគដ៏រឹងមាំ និងគួរឱ្យទុកចិត្ត។

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here