ក្រុមហ៊ុន Samsung អះអាងថា ក្រុមហេគឃ័របានលួចប្រភពកូដត្រកូលស្មាតហ្វូន Galaxy

0

ក្រុមហ៊ុនបច្ចេកវិទ្យាបានរាយការណ៍ថា ប្រព័ន្ធរបស់ពួកគេរងការកំណត់គោលដៅ ដោយ​ក្រុមហេគឃ័រ LAPSUS$។ ក្រុមហេគឃ័រនេះធ្លាប់អះអាងទទួលខុសត្រូវចំពោះការបំពានទិន្នន័យរបស់ក្រុមហ៊ុន Nvidia ផងដែរ។ នៅថ្ងៃទី28 ខែកុម្ភៈ ក្រុមហេគហ័របានបំពានលើទិន្ន័យសម្ងាត់របស់ក្រុមហ៊ុន Samsung និងប្រភពកូដរបស់ស្មាតហ្វូនត្រកូល Galaxy របស់ពួកគេផងដែរ។

ទោះបីជាយ៉ាងណា ក្រុមហ៊ុនបានលើកឡើងថា ការបំពានទិន្នន័យបានកើតឡើង ប៉ុន្តែ ទិន្នន័យទាក់ទងនឹងបុគ្គលិក និងអ្នកប្រើប្រាស់របស់ក្រុមហ៊ុនមិនរងផលប៉ះពាល់ទេ។

បណ្តាញតេឡេក្រាមរបស់ក្រុមហេគឃ័រ LAPSUS$ ត្រូវបានបង្ហោះជាមួយនឹងទិន្នន័យជិតទំហំ 190GB ដែលលួចបានពីក្រុមហ៊ុន Samsung។ នៅក្នុងខ្លឹមសារនោះមានបញ្ជាក់ថា ក្រុមហេគហ័របានបំពានទិន្ន័យសម្ងាត់របស់ក្រុមហ៊ុន Samsung និងប្រភពកូដរបស់ស្មាតហ្វូនត្រកូល Galaxy។ ដូច្នេះ ក្រុមហេគឃ័រ LAPSUS$ នេះ ជាអ្នកនៅពីក្រោយការវាយប្រហារលើប្រភពកូដ។

គួររំលឹកផងដែរថា ក្រុមហេគឃ័រ LAPSUS$ ក៏ធ្លាប់បានបំពាន និងទាមទារប្រាក់លោះពីក្រុមហ៊ុន Nvidia ដោយគំរាមបញ្ចេញប្រព័ន្ធគ្រប់គ្រងដំណើរការក្រាហ្វិក Nvidia (Nvidia graphics processors)។ ក្រុមហ៊ុន Nvidia បានបដិសេធមិនព្រមផ្តល់ប្រាក់លោះ បណ្តាលឲ្យក្រុមហេគឃ័របញ្ចេញទិន្ន័យសំខាន់របស់ក្រុមហ៊ុនជាសារធារណៈ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here