ក្រុមអ្នកវិភាគការគំរាមកំហែង (TAG) របស់ក្រុមហ៊ុន Google បានព្រមានដល់ប្រទេសអ៊ុយក្រែន និងរដ្ឋាភិបាលរបស់ប្រទេសនេះ ពីក្រុមហេគឃ័រមកពីប្រទេសរុស្ស៊ី។ ត្រឹមតែរយៈពេល១ឆ្នាំ ក្រុម TAG បានផ្ញើសារព្រមានពីក្រុមហេគឃ័រកំណត់គោលដៅលើប្រទេសអ៊ុយក្រែនពីរ ឬបីលើករួចមកហើយ។ នៅរយៈពេលពីរសប្តាហ៍មកនេះ ក្រុម TAG បានឃើញសកម្មភាពគំរាមកំហែងជាច្រើនមកពីក្រុមហេគឃ័រ FancyBear និង Ghostwriter។
ទំព័រសម្រាប់ការវាយប្រហាររបស់ក្រុមហេគឃ័រ FancyBear/APT28 ដែលកំណត់គោល ដៅលើ UkrNet (ukr(.)net ដែលជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយអ៊ុយក្រែនមានដូចជា៖
⦁ id-unconfirmeduser[.]frge[.]io
⦁ hatdfg-rhgreh684[.]frge[.]io
⦁ ua-consumerpanel[.]frge[.]io
⦁ consumerspanel[.]frge[.]io
ចំណែកឯក្រុមហេគឃ័រមានមូលដ្ឋាននៅប្រទេសបេឡារុស្ស បើកយុទ្ធនាការវាយប្រហារ phishing កំណត់គោលដៅលើរដ្ឋាភិបាលប្រទេសប៉ូឡូញ និងអ៊ុយក្រែន និងអង្គភាពយោធាជាច្រើនទៀត។ TAG បានរាយការណ៍ថា យុទ្ធនាការវាយប្រហារទាំងនោះបានកំណត់គោលដៅលើអ្នកប្រើប្រាស់អ៊ីមែលពីអ្នកផ្តល់សេវាអ៊ីមែលខាងក្រោម៖
⦁ i.ua
⦁ meta.ua
⦁ rambler.ru
⦁ ukr.net
⦁ wp.pl
yandex.ru
ដូម៉េនបន្លំសម្រាប់យុទ្ធនាការ Ghostwriter មានដូចជា៖
⦁ accounts[.]secure-ua[.]website
⦁ i[.]ua-passport[.]top
⦁ login[.]creditals-email[.]space
⦁ post[.]mil-gov[.]space
⦁ verify[.]rambler-profile[.]site
រីឯ ក្រុមហេគឃ័រ Mustang Panda ឬក្រុម Temp.Hex តួអង្គគម្រាមកំហែងមានមូលដ្ឋាននៅប្រទេសចិន ដោយបានកំណត់គោលដៅទៅលើអង្គភាពអឺរ៉ុបជាច្រើន។ នៅក្នុងមែលនឹងមាន ភ្ជាប់ខ្លឹមសារទាក់ទងជាមួយនឹងវិបត្តិអ៊ុយក្រែនដូចជា “Situation at the EU border with Ukraine.zip”។ នៅពេលដែលអ្នកប្រើប្រាស់បើកមែលទាំងនោះ ពួកគេនឹងទាញយកបន្ទុកមេរោគដោយស្វ័យប្រវត្តិ។ ក្រុមគំរាមកំហែងទាំងនេះជាធម្មតាកំណត់គោលដៅលើប្រទេសនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែបច្ចុប្បន្នវាហាក់បីដូចជាពួកគេបានផ្លាស់ប្តូរកំណត់គោលដៅលើប្រទេសនៅប៉ែកអឺរ៉ុប។
ចុងក្រោយ គេហទំព័រអ៊ុយក្រែនដូចជាក្រសួងការបរទេសអ៊ុយក្រែន កិច្ចការផ្ទៃក្នុង និងសេវាកម្មជាច្រើនដូចជា Liveumap រងការវាយប្រហារពីយុទ្ធនាការ DDoS ។ ទាក់ទិនទៅនឹងរឿងនេះ ក្រុម TAG ក៏បានបញ្ចេញបច្ចេកទេស “Project Shield” របស់ពួកគេ ដែលនឹងផ្តល់ការការពារដោយឥតគិតថ្លៃប្រឆាំងនឹងការវាយប្រហារដោយ DDoS ដើម្បីជួយរដ្ឋាភិបាលអ៊ុយក្រែន និងភ្នាក់ងាររដ្ឋាភិបាលទូទាំងពិភពលោកផ្សេងទៀតក្នុងការការពារការវាយប្រហារ DDoS នេះផងដែរ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២