ភ្នាក់ងារមេរោគជាច្រើនត្រូវបានប្រើក្នុងការវាយប្រហារ៧៧២លើកផ្សេងគ្នានៅចុងឆ្នាំ២០២១

0

ការវាយប្រហារពីមេរោគមានការកើនឡើងយ៉ាងខ្លាំងនៅចុងឆ្នាំ២០២១ ដោយអ្នកវិភាគមេរោគបានរកឃើញថា មានការវាយប្រហារចំនួន ៧២២ដងផ្សេងៗគ្នា តាមរយៈមេរោគចំនួន ៣៤ខុសៗគ្នា។

សកម្មភាពវាយប្រហារនោះ​បង្កើតឲ្យមានបញ្ហាជាច្រើនដល់អ្នកការពារ ដោយបានធ្វើឱ្យមានការពិបាកនៅក្នុងការរក្សាយុទ្ធសាស្ត្រក្រុម សូចនាករនៃការសម្របសម្រួល និងទប់ស្កាត់សមត្ថភាពរកឃើញ។ បើយោងតាមរបាយការណ៍ចេញដោយក្រុមស្រាវជ្រាវ Intel 471 បានបញ្ជាក់ឲ្យដឹងថា ការវាយប្រហាររបស់មេរោគ LockBit ២.០ មាន២៩.៧ភាគរយ និងការវាយប្រហាររបស់មេរោគ Conti មាន១៩ភាគរយ ការវាយប្រហាររបស់មេរោគ PYSA មាន ១០.៥ភាគរយ និងការវាយប្រហាររបស់មេរោគ Hive មាន១០.១ភាគរយ។

នៅរបាយការណ៍របស់ NCC Group ដែលបានធ្វើការវិភាគនៅខែវិច្ចិកា ឆ្នាំ២០២១ បានបន្ថែមខ្លឹមសារឲ្យដឹងថា មេរោគ PYSA មានកំណើនសកម្មភាពវាយប្រហារខ្លាំងក្លាជាងគេនៅមួយ រយៈពេលចុងក្រោយឆមាសទី៤នៃឆ្នាំ២០២១។

សរុបជារួមមក ក្រុមមេរោគ (Ransomware) មានគោលបំណងសំខាន់ រំខានដល់ប្រតិបត្តិការរបស់ក្រុមហ៊ុននានានៅពេលណាមួយដែលអាចធ្វើទៅបាន ដើម្បីបង្កើនឱកាសចរចារទាមទារឲ្យមានការបង់ប្រាក់លោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here