WordPress ជាច្រើនរបស់ក្រុមហ៊ុន GoDaddy ឆ្លងមេរោគ

0

ក្រុមការងារ Wordfence Incident Response បានរកឃើញថា គេហទំព័រដែលដំណើរការលើ ទំព័រ WordPress ជាច្រើនរបស់ក្រុមហ៊ុន GoDaddy ឆ្លងមេរោគជាមួយបន្ទុក (payload) នៅទ្វាក្រោយ​​​​ដូចគ្នា។

សេវាកម្មអ៊ីនធឺរណិតដែលរងការឆ្លងមានដូចជា៖MediaTemple, tsoHost, 123Reg, Domain, Factory, និង Heart Internet។ សូមបញ្ជាក់ថា​ ក្រុមការងារ Wordfence Incident Response បានរកឃើញបញ្ហានេះនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមការងារ Wordfence បានផ្តល់លំណែនាំមួយចំនួនក្នុងការទប់ ស្កាត់លើបញ្ហានេះដូចជាអ្នកប្រើប្រាស់គួរតែស្កេនហ្វាលឯកសារ wp-config.php ដើម្បីការពារ ការឆ្លងមេរោគនៅទ្វាក្រោយ (backdoor) បើសិនជាគេហទំព័ររបស់អ្នកដំណើរការលើ WordPress របស់ក្រុមហ៊ុន GoDaddy៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here