ភ្នាក់ងារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកព្រមានថា ប្រទេសរុស្ស៊ីអាចវាយប្រហារលើបណ្តាញទំនាក់ទំនងផ្កាយរណប

0

នៅក្នុងហេតុការនៃការវាយប្រហារថ្មីៗលើបណ្តាញផ្កាយរណបនៅសហភាពអ៊ឺរ៉ុប ដែលបានផ្ទុះឡើងដោយសារតែមានសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន សហរដ្ឋងាមេរិកបានព្រមានថា ការវាយប្រហារបែបនេះ នៅពេលឆាប់ៗខាងមុខនឹងអាចសាយភាយទៅដល់សហរដ្ឋអាមេរិក។

ការិយាល័យសហព័ន្ធស៊ើបអង្កេត(FBI) រួមទាំងភ្នាក់ងារសន្តិសុខអ៊ីនធឺរណិត និងហេដ្ឋារចនាសម្ព័ន្ធ(CISA) ថ្មីៗនេះបានផ្សព្វផ្សាយពីការព្រមាន ហើយថែមទាំងបានសម្តែងការព្រួយបារម្ភលើការគំរាមកំហែងដែលអាចកើតមានចំពោះបណ្តាញទំនាក់ទំនងផ្កាយរណបអន្តរជាតិ(SATCOM) របស់សហរដ្ឋអាមេរិក និងអន្តរជាតិ។

ភ្នាក់ងារ CSA  ថែមទាំងបានផ្តល់នូវអនុសាសន៍ និងវិធីសាស្ត្រដើម្បីពង្រឹងសុវត្ថិភាពរបស់បណ្តាញទំនាក់ទំនងផ្កាយរណបអន្តរជាតិ ដែលរៀបរាប់សង្ខេបដោយភ្នាក់ងារ CISA  និង FBI ដើម្បីការពាររចនាសម្ព័ន្ធសំខាន់ៗរបស់ស្ថាប័នហេដ្ឋា និងអតិថិជនរបស់ពួកគេ។

ខាងក្រោមនេះគឺជាតំបន់ភូមិសាស្ត្រសំខាន់ៗទាំងអស់ ដែលសញ្ញាផ្កាយរណបរុករកសកលអាចត្រូវបានក្លែងបន្លំ ឬរាំងស្ទះ(GNSS spoofing ឬ jamming)

-តំបន់កាលីនីនហ្គ្រេត (ស្ថិតនៅជុំវិញសមុទ្របាល់ទិក និងរដ្ឋក្បែរនោះ)

-ភាគខាងកើតប្រទេសហ្វាំងឡង់

-សមុទ្រខ្មៅ

-តំបន់មហាសមុទ្រមេឌីទែរ៉ាណេខាងកើតដែលនៅជិតប្រទេសស៊ីប ប្រទេសតួកគី  ប្រទេសលីបង់ ប្រទេសស៊ីរី ប្រទេសអ៊ីស្រាអែល និងភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ចំណែកឯ ការវាយប្រហារតាមអ៊ីនធឺរណិតប្រឆាំងនឹងក្រុមហ៊ុនបណ្តាញទំនាក់ទំនង Viasat បណ្តាលឱ្យមានការដាច់ភ្លើងយ៉ាងទូលំទូលាយនៅអឺរ៉ុបកាលពីខែមុននាំឲ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់លោកខាងលិចបើកការស៊ើបអង្កេតមួយនៅខែមុន។

មិនត្រឹមតែប៉ុណ្ណោះទេ  ដោយសារតែមានឧបទ្ទវហេតុតាមអ៊ីនធឺរណិតដូចគ្នា អតិថិជនចំនួន ៤០០០០នាក់របស់សេវាអ៊ីនធឺរណិតផ្កាយរណប bigblu ក៏បានរងផលប៉ះពាល់ផងដែរនៅក្នុងប្រទេសមួយចំនួនដូចខាងក្រោម៖

          -ប្រទេសអាល្លឺម៉ង់

          -ប្រទេសបារាំង

          -ប្រទេសហុងគ្រី

          -ប្រទេសអ៊ីតាលី

          -ប្រទេសប៉ូឡូញ

បើយោងតាមការបញ្ជាក់ពីក្រុមហ៊ុនបណ្តាញទំនាក់ទំនង Viasat  ហេតុការណ៍វាយប្រហារតាមអ៊ីនធឺរណិតបណ្តាលឱ្យដាច់បណ្តាញដោយផ្នែកនៅទូទាំងទ្វីបអឺរ៉ុប សម្រាប់អតិថិជនដែលប្រើប្រាស់ផ្កាយរណប KA-SAT របស់ក្រុមហ៊ុន។ ពីដំបូងឡើយគេគិតថា ការវាយប្រហារតាមអ៊ីនធឺរណិតគឺបណ្តាលមកពីការវាយប្រហារ DDoS។

សកម្មភាពការពារមួយចំនួនដែលត្រូវបានណែនាំមានដូច៖

-សម្រាប់ការផ្ទៀងផ្ទាត់ តែងតែប្រើវិធីសាស្ត្រសុវត្ថិភាព

-តាមរយៈគោលការណ៍អនុញ្ញាតតែងតែអនុវត្តសិទ្ធិតិចតួចបំផុត

-នៅទូទាំងបណ្តាញទំនាក់ទំនងទាំងអស់ តំណភ្ជាប់ត្រូវតែប្រើការអ៊ិនគ្រីបចាំបាច់ទាំងអស់

-រក្សាប្រព័ន្ធ កម្មវិធី និង firmware របស់អ្នកឱ្យទាន់សម័យជានិច្ច

-ត្រួតពិនិត្យប្រព័ន្ធ និងការលុកចូលរបស់បណ្តាញជានិច្ចសម្រាប់សកម្មភាពគួរឱ្យសង្ស័យ

-រក្សា និងអនុវត្តការអនុវត្តបណ្តាញសុវត្ថិភាពល្អបំផុតជានិច្ច៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here