មេរោគ Facestealer ឆ្លងច្រើនជាង ១០០០០០ករណី​ និងបានចែកចាយតាម Google Play

0

កម្មវិធី “Craftsart Cartoon Photo Tools” ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីល្បីៗជាច្រើន នៅលើ Google Play store ផ្លូវការ ដែលទទួលបានការដំឡើងច្រើនជាង១០០ ០០០នាក់។ ទោះបីជាយ៉ាងណាក៏ដោយ កម្មវិធីនេះពិតជាបានឆ្លងមេរោគ Facestealer Android malware។

កម្មវិធី “Craftsart Cartoon Photo Tools” ដែលបានក្លែងធ្វើជាកម្មវិធីកែរូបថតស្របច្បាប់ត្រូវបានអ្នកជំនាញសន្តិសុខរបស់ក្រុមហ៊ុន Pradeo គិតថាជាកម្មវិធីមានសុវត្ថិភាព។ តាមរយៈតម្រងផ្សេងៗគ្នា វាអាចត្រូវបានគេប្រើដើម្បីបំប្លែងរូបថតទៅជារូបថ្លុក ឬរូបភាពបែបគំនូរ។ ទោះបីជាយ៉ាងណា Google Play ទទួលបានព័ត៌មានស្តីពីបញ្ហានេះពីអ្នកវិភាគរបស់ក្រុមហ៊ុន Pradeo ដែលក្រោយមកបានណែនាំឲ្យអ្នកប្រើប្រាស់លុបកម្មវិធីនោះចោលភ្លាមៗ។

ដើម្បីអាចចម្លងមេរោគទៅដល់មនុស្សច្រើននាក់ និងលាក់បាំងសកម្មភាពខុសច្បាប់របស់ខ្លួន កម្មវិធីមេរោគនេះបានដំណើរការក្នុង Google Play និងជាមួយហាងភាគីទី៣ ផ្សេងទៀត (third-party application stores)។ រីឯរបៀបវាយប្រហារវិញ នៅពេលបើកដំណើរការកម្មវិធី អ្នកប្រើប្រាស់ត្រូវបានភ្ជាប់ទៅកាន់ទំព័រ Facebook ដែលមានការណែនាំអំពីរបៀបលុកចូល។ ក្នុងករណី ប្រសិនបើពួកគេមិនលុកចូល កម្មវិធីកែរូបថតមិនអាចប្រើប្រាស់បានទេ។

លើសពីនេះ ដូម៉េនដែលបានចុះឈ្មោះនៅក្នុងប្រទេសរុស្ស៊ីគឺមានជាប់ពាក់ព័ន្ធជាមួយកម្មវិធី Craftsart Cartoon Photo Tools។ ខណៈពេលដែលកម្មវិធីនេះត្រូវបានប្រើប្រាស់ជាទូទៅក្នុងចំណោមឧក្រិដ្ឋជនតាមអ៊ីនធឺរណិត​ ការវេចខ្ជប់មេរោគឡើងវិញវាជាវិធីសាស្ត្រសមញ្ញដើម្បីរក្សាវត្តមានមេរោគនៅលើអនឡាញ។ យ៉ាងណាមិញ ពុំមានសញ្ញាផ្កាយ១ ផ្កាយ២ ផ្កាយ៣ ច្រើនត្រូវបានវាយតម្លៃលើកម្មវិធី Craftsart Cartoon Photo Tools នោះទេ។ ភាគច្រើនអ្នកវាយតម្លៃឲ្យត្រឹមតែផ្កាយ១ ជាមួយនឹងផ្កាយ ៥ក្លែងក្លាយមួយចំនួនប៉ុណ្ណោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here