ក្រុមហ៊ុនផ្តល់ការប្រឹក្សាផ្នែកព័ត៌មានបច្ចេកវិទ្យា និងកម្មវិធី Globant បញ្ជាក់ឲ្យដឹងថា ទិន្ន័យរបស់ពួកគេត្រូវបានបញ្ចេញដោយក្រុមហេគឃ័រ Lapsus$។ ទិន្ន័យទាំងនោះរួមមានលិខិតសម្គាល់អ្នកគ្រប់គ្រង(administrator credentials) និងប្រភពកូដ(source code)។
ក្រៅពីសកម្មភាពបញ្ចេញទិន្ន័យទាំងនោះ ក្រុមហេគឃ័រថែមទាំងបានបញ្ចេញទិន្ន័យផ្សេងទៀតទំហំ70GB របស់ក្រុមហ៊ុន Globant ដែលត្រូវបានព័ណ៌នាថាជាប្រភពកូដរបស់អតិថិជនមួយចំនួន។បើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុនស៊ើបការណ៍សម្ងាត់SOS Intelligencecode បានបន្ថែមឲ្យដឹងថា ក្រៅពីទិន្ន័យអតិថិជននៅមានសោឯកជនមួយចំនួនធំផ្សេងទៀតត្រូវបានបញ្ចេញផងដែរ (full chain, web server SSL certificates, Globant server, API keys) រួមទាំងឯកសារមូលដ្ឋានទិន្នន័យ SQL ច្រើនជាង ១៥០ហ្វាលនៃកម្មវិធីផ្សេងៗរបស់អតិថិជន។
យ៉ាងណាមិញ ការខូចខាតទិន្ន័យរបស់ក្រុមហ៊ុនមានស្ថានភាពធំធេង។ បច្ចុប្បន្ន ក្រុមហ៊ុន Globant និយាយថា ថាការស៊ើបអង្កេតរបស់ក្រុមហ៊ុនទៅលើឧប្បត្តិហេតុនេះមិនបានបង្ហាញពីភស្តុតាងណាមួយដែលថាក្រុមហេគឃ័របានបំពានលើផ្នែកផ្សេងទៀតនៃប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធរបស់ក្រុមហ៊ុននោះទេ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Globant គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ព័ត៌មានបច្ចេកវិទ្យា និងកម្មវិធី ដែលមានបុគ្គលិកច្រើនជាង ១៦ ០០០នាក់ជាសាកល និងរកចំណូលបាន ១,២ពាន់លានដុល្លារនៅឆ្នាំ២០២១។ ចំណែកឯ ក្រុមហេគឃ័រ Lapsus$ មានសាខាជាច្រើននៅទូរទាំងពិភពលោក ដោយនៅក្នុងក្រុមតេឡេក្រាមរបស់ពួកគេ មានសមាជិកមួយចំនួននិយាយភាសាអង់ គ្លេស រុស្ស៊ី តួកគី អាល្លឺម៉ង់ និងព័រទុយហ្កាល់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២