មេរោគ FFDroider លួចគណនី Facebook, Instagram, Twitter

0

មេរោគលួចព័ត៌មាន FFDroider បានបង្ហាញខ្លួន ដោយលួចព័ត៌មានសំខាន់ និង cookies ដែលរក្សាទុកនៅលើ browsers ដើម្បីហេគគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ជនរងគ្រោះ។

គណនីបណ្តាញសង្គមជាច្រើន ជាពិសេសគណនីដែលត្រូវបានផ្ទៀងផ្ទាត់ សុទ្ធតែជាគោល ដៅសំខាន់ៗសម្រាប់ក្រុមហេគឃ័រ ដោយភ្នាក់ងារគំរាមកំហែងប្រើព័តឥមានទាំងនោះសម្រាប់ សកម្មភាពមេរោគជាច្រើន ដោយរាប់បញ្ចូលទាំងការបន្លំ cryptocurrency (cryptocurrency scams) និងការចែកចាយមេរោគ (distributing malware)។ គណនីទាំងនោះរឹតតែត្រូវគោលដៅនៅពេលដែលបានចូលទៅកាន់ platforms ពាណិជ្ជកម្មរបស់បណ្តាញសង្គម ដោយអាចឱ្យ ភ្នាក់គំរាមកំហែងលួចព័ត៌មានសំខាន់ដើម្បីដំណើរការការផ្សាយពាណិជ្ជកម្មមានមេរោគ។

ស្រដៀងទៅនឹងមេរោគផ្សេងទៀតដែរ មេរោគ FFDroider គឺអាចចែកចាយតាម software cracks កម្មវិធីឥតគិតថ្លៃ ហ្គេម ​និងហ្វាលផ្សេងទៀតមានប្រភពមកពីវេបសាយ torrent។ ក្រៅពីនេះ គណនីបណ្តាញសង្គម និងវេបសាយ eCommerce ផ្សេងទៀត ដោយមានទាំង កម្មវិធី Facebook កម្មវិធី Instagram កម្មវិធី Amazon កម្មវិធីeBay កម្មវិធី Etsy កម្មវិធីTwitter និង portal សម្រាប់ WAX Cloud wallet។

គោលដៅសំខាន់របស់មេរោគគឺដើម្បីលួច cookies មានសុពលភាព ដែលអាចត្រូវបានប្រើដើម្បីផ្ទៀងផ្ទាត់នៅលើវេទិកាទាំងនោះ ហើយវាត្រូវបានសាកល្បងភ្លាមៗដោយមេរោគអំឡុងពេលដំណើរការ។

យ៉ាងណាមិញដើម្បីជៀសផុតពីប្រភេទមេរោគនេះ អ្នកប្រើប្រាស់គួរតែជៀសឱ្យឆ្ងាយពីការ ទាញយកកម្មវិធីខុសច្បាប់ និងប្រភពដែលមិនស្គាល់។ ដូច្នេះ អ្នកគួរតែចូលទាញយកកម្មវិធីពី VirusTotal ដើម្បីពិនិត្យមើលថា ដំណោះស្រាយប្រឆាំងមេរោគ (antivirus solutions)​ ចាប់វាថាជាមេរោគ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here