លោកអេឡុនម៉ាស និយាយថា បណ្តាញសង្គម Twitter គួរតែមានមុខងារ End Encryption

0

លោកអេឡុនម៉ាស (Elon Musk) ដែលជាអគ្គនាយកក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX ហើយបច្ចុប្បន្នគឺជាម្ចាស់ថ្មីនៃបណ្តាញសង្គម microblogging និងបណ្តាញសង្គម Twitter មានបំណងបន្ថែមមុខងារ End Encryption ទៅលើមុខងារផ្ញើសារផ្ទាល់​ Direct Messages (E2EE) របស់បណ្តាញសង្គម Twitter។

លោកម៉ាសជឿថា វាពិតជាសំខាន់ណាស់នៅក្នុងការទទួលយកមុខងារ E2EE ដូចជាកម្មវិធី​ Signal ដើម្បីការពារការវាយប្រហារ ឬការហេគលើសាររបស់អ្នកប្រើប្រាស់ Twitter។ លោកថែមទាំងបានលើកឡើងថា កង្វះនៃមុខងារ E2EE សម្រាប់មុខងារផ្ញើសារផ្ទាល់​របស់ Twitter បណ្តាលឱ្យមានការព្រួយបារម្ភណ៍សម្រាប់មូលដ្ឋានដំបូងនៃគ្រឿងអេឡិចត្រូនិក ក្នុងការបំផ្លាញសុវត្ថិភាពអ្នកប្រើប្រាស់ ឬឯកជនភាព ពីព្រោះអ្នកគ្រប់គ្រងលើ Twitter អាចចូលដំណើរការ និងប្រគល់វាទៅរដ្ឋាភិបាល ឬភ្នាក់ងារអនុវត្តច្បាប់។

លោកម៉ាស កាលពីពេល​ថ្មីៗនេះបានផ្តោតសំខាន់ចំពោះអ្នកប្រើប្រាស់អនាមិកនៅលើវេទិកា ហើយបានផ្តល់អនុសាសន៍ថា អ្នកប្រើប្រាស់បណ្តាញសង្គម Twitter គួរតែផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបញ្ជាក់ពីមនុស្សពិតទាំងអស់។ លោកថែមទាំងបានលើកឡើងអំពីការផ្តូរដំណើរការផ្ទៀងផ្ទាត់ ដោយគណនីទទួលបានសញ្ញាធីកពណ៌ខៀវនៅជាប់ឈ្មោះរបស់ពួកគេដើម្បីបញ្ជាក់ថាពួកគេត្រូវបានផ្ទៀងផ្ទាត់រួចរាល់។ មេរោគ Botnets និងការត្រូលបង្អាប់ បានក្លាយជាបញ្ហាយូរអង្វែងសម្រាប់បណ្តាញសង្គម Twitter ប៉ុន្តែការទាមទារឱ្យអ្នកប្រើប្រាស់ផ្ញើអត្តសញ្ញាណដើម្បីបញ្ជាក់ថា អ្នកប្រើប្រាស់ជាមនុស្សពិត គឺវាជាការប្រឆាំងនឹងក្រមសីលធម៌របស់ក្រុមហ៊ុន។

ការផ្ញើសារដោយផ្ទាល់លើបណ្តាញសង្គម Twitter
ការផ្ញើសារដោយផ្ទាល់លើបណ្តាញសង្គម Twitter គឺរូបអ្នកប្រើប្រាស់គឺជាអ្នកអានសារនោះ នៅពេលដែលមានគេផ្ញើទៅអ្នកប្រើប្រាស់ ឬក្រុមហ៊ុន Twitterផ្ទាល់គឺជាអ្នកអាន។

យ៉ាងណាមិញ វាអាចបែកធ្លាយ ហើយការចូលប្រើខាងក្នុងអាចត្រូវបានបំពានដោយមេរោគរបស់ក្រុមហេគឃ័រ និងបុគ្គលិករបស់ក្រុមហ៊ុន Twitter។ វានឹងមានសុវត្ថិភាពប្រសិនបើ direct messages ត្រូវបានការពារដោយមុខងារ end-to-end encryption។ ដូចគ្នានេះផងដែរ វាចាំបាច់ក្នុងការផ្តល់ជូនអ្នកអភិវឌ្ឍន៍ភាគីទីបី និងអ្នកប្រើប្រាស់ ដើម្បីគ្រប់គ្រងបទពិសោធន៍របស់ពួកគេ។ កត្តានេះអាចធ្វើអោយប្រសើរឡើងនូវសុវត្ថិភាព និងសន្តិសុខរបស់អ្នកប្រើប្រាស់។

ផែនការបន្តរបស់លោកអេឡុនម៉ាសសម្រាប់ការលើកកម្ពស់គុណភាពនៅពេលអនាគត
លោកម៉ាសចង់ឱ្យបណ្តាញសង្គម Twitter មានភាពប្រសើរឡើង និងក្លាយជាវេទិកាកាន់តែសម្បូរបែបជាមួយនឹងមុខងារថ្មីៗមួយចំនួនឧទាហរណ៍ដូចជា ការដោះស្រាយលើប្រភពបើកចំហដើម្បីបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ ការផ្ទៀងផ្ទាត់ថាអ្នកប្រើប្រាស់ជាមនុស្សពិត និងកម្ចាត់មេរោគប្រភេទ spambots ជាដើម។ លោកថែមទាំងជឿជាក់ថា បណ្តាញសង្គម Twitter គួរតែមានមុខងារប៉ូតុងកែ (Edit button)​ និងមានបំណងដាក់ឱ្យមានប៉ូតុងនោះនៅពេលឆាប់
ខាងមុខនេះ។ ការផ្លាស់ប្តូទំនងជា​មានផលប៉ះពាល់ដល់អ្នកប្រើប្រាស់នៅពេលឆាប់នេះ។

​អ្នក​ស្រាវ​ជ្រាវ​នៅមន្ទី Stanford Internet Observatory លោក Riana Pfefferkorn និយាយថា៖ “សរុបមក មុខងារ end-to-end encryption សម្រាប់មុខងារផ្ញើសារផ្ទាល់ Direct Messages (E2EE) នឹង​ផ្តល់ផល​ចំណេញ​សុទ្ធសាធ​សម្រាប់​ឯកជនភាព និង​សុវត្ថិភាពរបស់​អ្នក​ប្រើប្រាស់”៕​

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here