អ្នកវិភាគរបស់ក្រុមហ៊ុន Red Canary បានរកឃើញមេរោគកុំព្យូទ័រនៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows ថ្មី ជាមួយនឹងសមត្ថភាពថ្មីជាច្រើនដែលអាចសាយភាយតាមរយៈដ្រាយ USB ខាងក្រៅ។ មេរោគនេះត្រូវបានភ្ជាប់ទៅក្រុមព្យាបាទដែលមានឈ្មោះថា Raspberry Robin ហើយវាត្រូវបានរកឃើញជាលើកដំបូងនៅខែកញ្ញា ឆ្នាំ២០២១។
ក្រុមវិស្វកម្មស្វែងរករបស់ក្រុមហ៊ុន Red Canary បានរកឃើញមេរោគ (worm) នៅក្នុងបណ្តាញរបស់អតិថិជនជាច្រើននាក់ និងមួយចំនួនផ្សេងទៀតនៅក្នុងវិស័យបច្ចេកវិទ្យា និងផ្នែកផលិតកម្ម។ មេរោគ Raspberry Robin បានសាយភាយទៅលើប្រព័ន្ធ Windows ថ្មី នៅពេលដែលដ្រាយ USB ផ្ទុកហ្វាលមេរោគ.LNK ត្រូវបានភ្ជាប់។
នៅពេលដែលភ្ជាប់រួចហើយ មេរោគ (worm) នឹងបង្កើតដំណើរការថ្មីដោយប្រើ cmd.exe ដើម្បី ដំណើរការហ្វាលមេរោគដែលរក្សាទុកនៅលើដ្រាយដែលឆ្លងមេរោគទាំងនោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២