Caramel Skimmer សេវាកម្មលួចកាតឥណទាន ត្រូវបានដាក់លក់ក្នុងតម្លៃ ២០០០ដុល្លារសម្រាប់ការ Subscription

0

សេវាកម្មលួចទឹកប្រាក់កំពុងតែមានភាពពេញនិយម ហើយតួអង្គគំរាមកំហែងបើទោះ បីជាមានជំនាញទាបក្តីក៏នឹងអាចមានភាពងាយស្រួល និងមានភាពស្វ័យប្រវត្តិក្នុងការចូលប្រើសេវាធនាគារនាពេលអនាគត។ លើសពីនេះ សេវាលួចកាតឥណទានដែលកំពុងល្បីបំផុតគឺ Caramel Skimmer។

Credit card skimmer គឺជាស្គ្រីបមេរោគ​​ដែលគេដាក់លើវេបសាយហេគ e-com ហើយវាបានរងចាំដោយស្ងៀមស្ងាត់ដើម្បីរង់ចាំអតិថិជនដែលចង់ទិញ និងដាក់លេខកាតឥណទាន និងព័ត៌មានលម្អិតផ្សេងទៀត។ ព័ត៌មានកាតឥណ្ឌទានត្រូវបានលួច និងផ្ញើទៅកាន់ម៉ាស៊ីនមេពីចម្ងាយ ដែលប្រមូលដោយភ្នាក់ងារអាក្រក់នៅពេលដែលប្រតិបត្តិការត្រូវបានបញ្ចប់។
អ្នកដែលទិញ (Subscribers) សេវាកម្មលួច Caramel Skimmer នឹងទទួលបានអត្ថ ប្រយោជន៍មួយចំនួនដើម្បីដំណើរការប្រតិបត្តិការប្រឆាំងនឹងចោរលួចកាតឥណទានដែលមានដូចជា៖
-A skimmer script
-Deployment instructions
-A campaign management panel
ចំណែកឯ តម្លៃនៃការជាវពេញមួយជីវិតសម្រាប់សេវាកម្មនោះគឺ 2,000 ដុល្លារសហរដ្ឋអាមេរិកដែល​មាន​ចំនួន​ច្រើន​លើស​ពី​អ្នក​គំរាម​កំហែង​វ័យ​ក្មេង​មួយ​ចំនួន​អាច​មាន​លទ្ធភាព​ទិញ​បាន។​ ជាការឆ្លើយតបទៅនឹងបញ្ហានេះ ពួកគេសន្យាថានឹងផ្តល់មធ្យោបាយដូចខាងក្រោមដល់ក្រុមហេគឃ័រដែលនិយាយភាសារុស្សី៖
-ផ្តល់ការគាំទ្រពេញដល់សេវាកម្មបម្រើអតិថិជន
-បន្តបង្កើនគុណភាពកូដ
-ផ្តល់វិធានការណ៍ប្រឆាំងនឹងការរកឃើញ

យ៉ាងណាមិញ ដើម្បីការពារខ្លួនអ្នក និងអតិថិជនរបស់អ្នកពីគ្រោះថ្នាក់នៃ credit card skimmers អ្នកគួរតែមានដំណោះស្រាយបញ្ហាសុវត្ថិភាពលើវេទិកា e-commerce របស់អ្នក ហើយអ្នកគួរតែអនុវត្តនូវវិធានការណ៍មួយចំនួនដូចជា៖
-ប្រើកាតឯកជនប្រភេទប្រើប្រាស់តែមួយលើក
-កំរិតចំនួនទឹកប្រាក់ដែលត្រូវបញ្ចូល
-ប្រើប្រព័ន្ធទូទាត់តាមអ៊ីនធឺណិតជំនួសឱ្យកាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here