ទិន្ន័យថតចម្លង២១លានរបស់អ្នកប្រើ VPN បែកធ្លាយលើតេឡេក្រាម

0

មូលដ្ឋានទិន្ន័យទំហំ ១០ GB ដែលមានផ្ទុកព័ត៌មានរបស់សេវាកម្ម VPN ចំនួន៣ ដូចជា ChatVPN, SuperVPN, និង GeckoVPN បានបែកធ្លាយនៅក្នុងក្រុមតេឡេក្រាម។

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ទិន្ន័យ២១លានរបស់អ្នកប្រើប្រាស់បានបែកធ្លាយ និងឈានដល់ការលាតត្រដាងទិន្ន័យផ្ទាល់ខ្លួន រួមទាំងព័ត៌មានលុកចូលរបស់អ្នកប្រើប្រាស់។ ទិន្ន័យដែលបែកធ្លាយទាំងនោះមានដូចជាឈ្មោះពេញ ឈ្មោះរបស់អ្នកប្រើប្រាស់ ឈ្មោះប្រទេស ទិន្ន័យចំណាយ អាសយដ្ឋានម៉េល លេខកូដ ស្ថានភាពបុព្វលាភ និងរយៈពេល
សុពលភាព។

ផលប៉ះពាល់នោះគឺថា ក្រុមហេគឃ័រអាចអានលេខកូដសម្ងាត់ គ្រប់គ្រងលើគណនីរបស់ អ្នកប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ពីស្ថានភាពបុព្វលាភរបស់អ្នកប្រើប្រាស់។ ទិន្ន័យដែលលាតត្រដាងអាចបញ្ចប់នៅក្នុងដៃរបស់រដ្ឋាភិបាលណាដែលដាក់កំហិតនៅក្នុងប្រទេស ដែលបានហាមឃាត់មិនឱ្យមានការប្រើប្រាស់ VPN ឬបិទការចូលទៅកាន់គេហទំព័រជាក់លាក់។ កត្តានេះនឹងអនុញ្ញាតឱ្យអាជ្ញាធរអាចចាប់ខ្លួនអ្នកប្រឆាំង និងអ្នកប្រើប្រាស់ VPN ទាំងនោះបាន។

អ្នកជំនាញបានណែនាំដល់អ្នកប្រើប្រាស់ VPN ថា គួរផ្លាស់ប្រើលេខសម្ងាត់ដែលមានទាំងអក្សរធំ និងអក្សរតូច លេខ រួមទាំងសញ្ញាផ្សេងៗទៀតសម្រាប់សុវត្ថិភាពខ្ពស់។ ដូចគ្នានេះផងដែរ អ្នកប្រើប្រាស់ VPN កុំពាក់ព័ន្ធជាមួយនឹងសារ និងអ៊ីម៉េលទាំងឡាយណាដែលគួរឱ្យសង្ស័យ និងគួររៀនសូត្របន្ថែមពីការវាយប្រហារដោយបន្លំ ការបោកប្រាស់ ការប្រើមេរោគ និងទម្រង់ផ្សេងទៀតនៃឧក្រិដ្ឋកម្មសាយប័រតាមអ៊ីនធឺណិត៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here