រកឃើញមេរោគ trojan លើទូរស័ព្ទដៃមានចំនួនកើនឡើង ខណៈដែលកំរិតនៃការចែកចាយមេរោគ malware ធ្លាក់ចុះ

0

របាយការណ៍ប្រចាំត្រីមាសរបស់ក្រុមហ៊ុន Kaspersky ពីចំនួនចែកចាយមេរោគ malware បានបង្ហាញឱ្យឃើញថា ការចែកចាយមេរោគ malware ធ្លាក់ចុះចាប់តាំងពីចុងឆ្នាំ២០២០។ យ៉ាងណាមិញ ទោះបីជាមានការថយចុះជាទូទៅនៅក្នុងចំនួននៃការចែកចាយមេរោគ ក៏ក្រុមហ៊ុនសន្តិសុខបានរាយការណ៍ពីការកើនឡើងនៃការចែកចាយមេរោគ Trojan ដោយរាប់បញ្ចូលទាំងមេរោគ generic trojans មេរោគ banking trojans និង spyware ជាដើម។

បម្រែបម្រួលដ៏គួរឱ្យព្រួយបារម្ភនេះ បញ្ជាក់ពីការផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើប្រតិបត្តិការដែលកាន់តែទំនើប និងការខូតខាតប្រតិបត្តិការនានា ដែលជំនួសបន្តិចម្តងៗនូវ Adware ដែលផ្តល់ទិន្នផលទាប និងឧបករណ៍ហានិភ័យខ្ពស់(risk-tools)។

Adware និង risk tools នៅតែបន្តរីករាលដាលពាសវាលពាសកាល នៅក្នុងលក្ខណ្ឌបរិមាណចែកចាយមេរោគ ដែលវាមានចំនួនស្ទើរតែពាក់កណ្តាលនៃការប៉ុនប៉ងឆ្លងមេរោគ (malware) តាមទូរស័ព្ទទាំងអស់ ដែលត្រូវបានរកឃើញដោយក្រុមហ៊ុន Kaspersky នៅត្រីមាសទី១
ឆ្នាំ២០២២៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី២៩​ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here