ភ្នាក់ងារគំរាមកំហែងបំពានលើកំហុស Follina របស់ Microsoft ដើម្បីវាយប្រហារលើអង្គភាពនៅអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក

0

កាលពីពេលថ្មីៗនេះ អ្នកជំនាញសន្តិសុខបានរកឃើញចំណុចងាយរងគ្រោះនៅក្នុងកម្មវិធី Microsoft Office ដែលគេស្គាល់ថា Follina។ កម្មវិធី Follina រងការបំពានពីក្រុមហេគឃ័រ ដែលគាំទ្រដោយរដ្ឋ។ ក្រុមហេគឃ័រទាំងនោះវាយប្រហារកំណត់គោលដៅទៅលើអង្គភាព មួយចំនួននៅក្នុងប្រទេសអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។

អ្នកជំនាញសន្តិសុខរបស់ក្រុមហ៊ុន Microsoft បានរកឃើញចំណុចងាយរងគ្រោះដំបូងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ ចំណុចងាយរងគ្រោះនោះដែលមានលេខកូដ​ CVE-2022-30190 (CVSS score 7.8)។ ក្រុមហ៊ុន Microsoft បានបញ្ជាក់ឱ្យដឹងថា៖ “កាលពីពេលថ្មីនេះ ក្រុមហ៊ុន Microsoft បានចេញផ្សាយព្រឹត្តិបត្រសុវត្ថិភាពទាក់ទងនឹងភាពងាយរងគ្រោះនៅក្នុង Microsoft Support Diagnostic Tool (MSDT) នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows ដែលមានលេខកូដ CVE-2022-30190” ។

បច្ចុប្បន្ននេះ ការបំពាននេះបានបង្កផលប៉ះពាល់ដល់កំណែចាស់របស់ Microsoft Office ដែលមានដូចជាកម្មវិធី Microsoft Office 2013 និងកម្មវិធី Microsoft Office 2016។

ក្រោយពីបានធ្វើការសង្កេតបន្ថែមទៀត ក្រុមអ្នកជំនាញបានរកឃើញថា កំហុសនេះក៏បានបង្កផលប៉ះពាល់ដល់កំណែចុងក្រោយរបស់កម្មវិធី Microsoft Office ផងដែរ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here