អាជ្ញាធររឹបអូស បណ្តាញកុំព្យូទ័រ Botnet ដែលហេគកុំព្យូទ័រជាច្រើនលានគ្រឿង

0

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានសហការជាមួយដៃគូអនុវត្តច្បាប់នៅប្រទេសអាល្លឺម៉ង់រឹបអូសយករចនាសម្ព័ន្ធបណ្តាញកុំព្យូទ័រ Botnet ឆ្លងមេរោគ ដែលមានឈ្មោះថា ‘RSOCKS’ដែលបានហេគកុំព្យូទ័រចំនួនរាប់លានគ្រឿង និងឧបករណ៍អេឡិចត្រូនិចផ្សេងទៀតនៅជុំវិញពិភពលោក។

ជាទូរទៅ BotNET គឺជាបណ្តាញភ្ជាប់ឧបករណ៍ដែលប្រើអ៊ិនធឺណិតជាច្រើនគ្រឿង ហើយឧបករណ៍នីមួយៗដំណើរការដោយប៉ូត(bot)មួយ ឬច្រើន។ BotNET ឆ្លងមេរោគក៏អាចត្រូវបានប្រើដើម្បីសម្រាប់ការវាយប្រហារ Distributed Denial-of-Service លួចទិន្ន័យ ផ្ញើសារ spam និងអាចឱ្យអ្នកវាយប្រហារចូលទៅកាន់ឧបករណ៍ទាំងនោះ និងការភ្ជាប់អ៊ិនធឺរណិតរបស់ឧបករណ៍ទាំងនោះផងដែរ។

ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានរកឃើញប្រតិបត្តិការមេរោគនៅដើមឆ្នាំ២០១៧ និងរកឃើញឧបករណ៍ឆ្លងមេរោគប្រមាណជា៣២៥ ០០០គ្រឿង។

RSOCKS botnet បានកំណត់គោលដៅជាចម្បងលើឧបករណ៍ភ្ជាប់អ៊ីនធឺណិត (IoT) រាប់បញ្ចូលទាំងប្រព័ន្ធត្រួតពិនិត្យឧស្សាហកម្ម នាឡិកា រ៉ោតទ័រ ឧបករណ៍ស្ទ្រីមសំឡេង និងវីដេអូរ ប្រព័ន្ធបញ្ជាបើករថយន្តឆ្លាតវៃ ដែលត្រូវបានភ្ចាប់ទៅ និងទំនាក់ទំនងបានតាមអ៊ិនធឺណិត និងត្រូវបានកំណត់អាសយដ្ឋាន IP ។

អ្នកស៊ើបអង្កេតបានវិភាគឱ្យដឹងថា RSOCKS botnet បានសម្របសម្រួលលើឧបករណ៍របស់ជនរងគ្រោះដោយធ្វើប្រតិបត្តិការវាយប្រហារ ‘brute force attacks’។ អង្គភាពឯកជន និងស្ថាប័ណសារធារណៈជាច្រើនរងការឆ្លងមេរោគពីប្រព័ន្ធ រាប់បញ្ចូលទាំងសាកវិទ្យាល័យ និងវិស័យសណ្ឋារគារ និងស្ទូឌីយោទូរទស្សន៍ ក្រុមហ៊ុនផលិតអេឡិចត្រូនិច ក៏ដូចជាអ្នកធ្វើអាជីវកម្មតាមផ្ទះ និងបុគ្គលជាច្រើន។

យ៉ាងណាមិញ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានណែនាំឱ្យជនរងគ្រោះរាយការណ៍ពីឧប្បត្តិហេតុជាមួយ Internet Crime Complaint Center (IC3) www.ic3.gov. ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here