BRATA ជាមេរោគលួចទិន្នន័យហិរញ្ញវត្ថុមានសមត្ថភាពលួចថ្មីកម្រិតខ្ពស់

0

បច្ចេកវិទ្យាមានការរីកចម្រើនលឿនយ៉ាងឆាប់រហ័ស ចំណែកយុទ្ធនាការមេរោគ BRATA វិញបានបង្កើនសមត្ថភាពរបស់ខ្លួនដើម្បីបញ្ចេញលក្ខណៈពិសេសបន្ថែមទៀតដែលមានសមត្ថភាពខ្លាំងក្នុងការលួចព័ត៌មាន។

ក្រុមហ៊ុនសន្តិសុខឌីជីថលដែលមានឯកទេសខាងសន្តិសុខទូរស័ព្ទ Cleafy បានតាមដានយុទ្ធនាការមេរោគ BRATA អស់រយៈពេលពីរឬបីខែមកហើយ។ អ្នកជំនាញនៅក្រុមហ៊ុនសន្តិសុខ Cleafy បានសម្គាល់ឃើញការប្រែប្រួលនៅក្នុងយុទ្ធនាការមេរោគថ្មីៗ ​ខណៈដែលមេរោគ (malware) នោះអាចសំងំនៅក្នុងឧបករណ៍បានយូរជាងមុន។ សមត្ថភាពថ្មីរបស់មេរោគដែលអ្នកជំនាញសម្គាល់ឃើញមានដូចជា៖
-បន្ថែមបច្ចេកទេស phishing
-បន្ថែមកម្រិតទៅលើការសុំការអនុញ្ញាតិ
-ប្រើសមត្ថភាពផ្ទុកដំណាក់កាលទីពីរ (second-stage payload) ចេញពីម៉ាស៊ីនមេ C2

យុទ្ធនាការមេរោគ BRATA កំណត់គោលដៅជាចម្បងលើស្ថាប័ណហិរញ្ញវត្ថុ និងអង្គការនានា។ មេរោគនេះបានសម្របសម្រួលលេខកូដខាងក្រោមដែលត្រូវបានផ្ញើដោយធនាគារទៅអតិថិជនរបស់ពួកគេ៖
-One-time passwords (OTPs)
-Two-factor Authentication (2FA) codes

ទាក់ទិនទៅនឹងអភិវឌ្ឍនភាពនៃមេរោគ BRATA កាលពីឆ្នាំ២០១៩ មេរោគ BRATA ដំបូងឡើយត្រូវបានណែនាំនៅក្នុងប្រទេសប្រេស៊ីលថាជាមេរោគលួចទិន្នន័យហិរញ្ញវត្ថុ(Trojan) ដោយវាមានសមត្ថភាពមួយចំនួនដូចជាថតស្គ្រីន ដំឡើងកម្មវិធីថ្មីៗ និងបិទអេក្រង់ទូរស័ព្ទជាដើម។ ក្រោយមកទៀត នៅខែមករា ឆ្នាំ២០២២ កំណែថ្មី នៃមេរោគ BRATA បាននាំមកនូវជាមួយសមត្ថភាពបន្ថែមទៀតមួយចំនួនដូចជាតាមដាន GPS ជាកម្មវិធីទំនាក់ទំនងម៉ាស៊ីន C2 ច្រើន និងធ្វើកំណែតាមបំណងសម្រាប់ស្ថាប័នធនាគារផ្សេងៗគ្នារបស់ប្រទេសផ្សេងៗគ្នា។

យ៉ាងណាមិញ អ្នកជំនាញសន្តិសុខសាយប័រ បានណែនាំឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពឧបករណ៍របស់ពួកគេ និងជៀសវាងការទាញយកកម្មវិធីនានាពីប្រភពសង្ស័យ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here