របាយការណ៍ថ្មីៗបានបង្ហាញពីបច្ចុប្បន្នភាពគំរូនៃមេរោគ CopperStealer ដែលបានចម្លងលើប្រព័ន្ធតាមរយៈគេហទំព័រដែលបង្ហោះការ Crack ក្លែងក្លាយសម្រាប់កម្មវិធីទាញយក និងសូហ្វវែរដំឡើងផ្សេងទៀត។ កម្មវិធីក្លែងក្លាយទាំងនោះត្រូវបានបំពានដោយការផ្សព្វផ្សាយពាណិជ្ជកម្មសាយប័រជាច្រើនដើម្បីដំណើរការវាយប្រហារផ្សេងៗ។
ទាក់ទងទៅនឹងការចម្លង មេរោគ CopperStealer ធ្វើការចម្លងតាមរយៈវេបសាយ ឬឆានែលរបស់កម្មវិធីតេឡេក្រាម ដែលផ្តល់ឬបង្ហាញពីការ Crack ដែលក្លែងក្លាយ សម្រាប់ការទាញយកឬការដំឡើង Crack ក្លែងក្លាយដែលអ្នកប្រើប្រាស់ចង់បាន។ ហ្វាល archive ដែលបានទាញយកមានផ្ទុកអត្ថបទ ដែលមានលេខកូដសម្ងាត់ និង archive ដែលបានអ៊ិនគ្រីបផ្សេង
ទៀត។ ក្រោយពីអ្នកប្រើប្រាស់បានបំពេញលេខកូដសម្ងាត់ខាងលើរួចហើយ archive ឌិគ្រីបនឹងបង្ហាញហ្វាលសម្រាប់ប្រើ។ នៅក្នុងលំនាំនេះ មានហ្វាល២បង្កប់នៅក្នុងនោះ ដែលមានដូចជាហ្វាលមេរោគ CopperStealer និង Vidar stealer។
ហ្វាលមេរោគ CopperStealer និងហ្វាលមេរោគ Vidar stealer នឹងចម្លងមេរោគនៅលើប្រព័ន្ធចម្រុះរបស់អ្នក បង្កបញ្ហាទាក់ទងនឹងឯកជនភាព ការខាតបង់ថវិការ និងការលួចអត្តសញ្ញាណផ្សេងៗ។
ហ្វាលមេរោគ CopperStealer មានតួនាទីលួចព័ត៌មានលុកចូល ដែលមានដូចជាឈ្មោះ និងលេខកូដសម្ងាត់ ប្រវត្តិប្រើប្រាស់អ៊ិនធឺណិតពី browser ជាក់លាក់ណាមួយ។ មេរោគនេះកំណត់គោលដៅលើគណនីហ្វេសបុក និងអ៊ិនស្តាក្រាមដែលផ្តោតលើការធ្វើអាជីវកម្ម។ ចំណែកឯមេរោគ Vidar stealer ចែកចាយតាមរយៈកម្មវិធីលួចចម្លង និងយុទ្ធនាការ phishing ដែលបានកំណត់គោលដៅរួច។
យ៉ាងណាមិញ អ្នកប្រើប្រាស់អាចទប់ស្កាត់ការវាយប្រហារទាំងនោះតាមវិធីខាងក្រោម៖
១-សូមកុំទាញយកការ crack ពីវេបសាយភាគីទីបី
២-បន្តជួសជុលប្រព័ន្ធរបស់អ្នកជាមួយនឹងការធ្វើបច្ចុប្បន្នភាពចុងក្រោយជានិច្ច
៣-សូមប្រើប្រាស់ដំណោះស្រាយការពារសុវត្ថិភាព និងបង្ការផ្សេងៗ ដើម្បីការពារប្រព័ន្ធរបស់អ្នកពីការគំរាមកំហែង៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២