កម្មវិធី Play Store ចាប់បានមេរោគដែលកំពុងឆ្លងដល់អ្នកប្រើប្រាស់រាប់លាននាក់លើប្រព័ន្ធ Android

0

យោងតាមក្រុមអ្នកស្រាវជ្រាវនៅ Dr. Web យ៉ាងហោចណាស់កម្មវិធីទូរស័ព្ទចំនួន ១០ នៅលើ Google Play Store មានផ្ទុកនូវ មេរោគលួចចម្លងព័ត៌មាន មេរោគ Adware និងប្រភេទកម្មវិធីព្យាបាទផ្សេងទៀត។ ភាគច្រើននៃកម្មវិធីគឺដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android ហើយសរុបមាននាក់ទាញយកជាង ២ លានដង ។
អ្នកស្រាវជ្រាវបានកត់សម្គាល់ថាកម្មវិធីដែលមានមេរោគចំនួនប្រាំអាចទាញយកបាននៅលើ Play Store រួមមាន​៖
១. Wild & Exotic Animal Wallpaper: វាមានមេរោគ adware ដែលនឹងជំនួសឈ្មោះរបស់វាជាមួយនឹង SIM Tool Kit ភ្លាមៗបន្ទាប់ពីទាញយក។ កម្មវិធីនេះត្រូវបានទាញយកចំនួន ៥០០,០០០ ដងមកទល់ពេលនេះ។
២. PIP Pic Camera Photo Editor: កម្មវិធីនេះធ្វើដូចជាកម្មវិធីកែរូបភាព ប៉ុន្តែតាមវាបានលួចយកព័ត៌មានសម្ងាត់ Facebook របស់អ្នកនៅពេលប្រើប្រាស់វា។ កម្មវិធីនេះត្រូវបានទាញយកច្រើនជាង ១00,000 ដង។
៣. ZodiHoroscope Fortune Finder: នេះគឺជាកម្មវិធីមេរោគមួយផ្សេងទៀតដែលបង្កើតឡើងដើម្បីលួចអត្តសញ្ញាណ Facebook របស់នាក់ប្រើប្រាស់។ កម្មវិធីនេះត្រូវបានទាញយក ៥00,000ដង។
៤. PIP Camera 2022: កម្មវិធីនេះមានបង្ហាញមុខងារផ្សេងៗរបស់កាមេរ៉ា ប៉ុន្តែតាមពិតវាបានលួចព័ត៌មាន Facebook របស់អ្នកប្រើប្រាស់។ អ្នកប្រើប្រាស់ប្រហែល ៥0,000 នាក់ដែលបានទាញយក។
៥. Magnifier Flashlight: កម្មវិធីមួយនេះក៏មានមេរោគ Adware មកជាមួយដែរ ហើយមាននាក់ទាញយកប្រហែល ១0,000 នាក់។
យោងតាមរបាយការណ៍របស់ Dr.Web ក៍បានរកឃើញកម្មវិធីមេរោគចំនួនបួនបន្ថែមទៀត ដែលមិនបញ្ចេញជាសារធារណៈ ប៉ុន្តែហានិភ័យដែលបង្កឡើងចំពោះ អ្នកប្រើប្រាស់នៅតែមានដែលបានទាញយកពួកវា។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺកម្មវិធីមេរោគទាំងនោះអាចលួចទិន្នន័យពីកម្មវិធីផ្សេងទៀតដែលបានដំឡើងនៅលើទូរស័ព្ទរបស់អ្នក។

ប្រភព៖ ២៧-០៦-២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here