សហរដ្ឋអាម៉េរិក និងប្រទេសប្រេស៊ីល រឹបអូសវេបសាយចំនួន ២៧២ ដែលប្រើសម្រាប់ទាញយកបទចម្រៀងដោយខុសច្បាប់

0

នាយកដ្ឋានស៊ើបអង្កេតសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក (HSI) និងក្រសួងយុត្តិធម៌បានរឹបអូសដូម៉េនរបស់វេបសាយចំនួន៦ ដែលបានដំណើរការស្ទ្រីម (streamed) និងផ្តល់ការទាញយកបទចម្រៀងដោយខុសច្បាប់។

វេបសាយចំនួន២៦៦ផ្សេងទៀត ដែលនៅលើបណ្តាញជាមួយគ្នាក៏ត្រូវបានបិទផងដែរនៅក្នុងប្រទេសប្រេស៊ីល ដោយបុគ្គលចំនួន៦នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការឆែកឆេរ និងរឹបអូសចំនួន៣០ដងនៅទូទាំងប្រទេស។ ដូម៉េនរបស់វេបសាយចំនួន៦ មានដូចជា៖Corourbanos.com និងCorourbano.com និងPautamp3.com និងSIMP3.com និងflowactivo.co និង Mp3Teca.ws ដែលអ្នកចុះឈ្មោះដូម៉េនទាំងអស់មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយ​ត្រូវ​បាន​គេបិទចោល បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​រួម​ជាមួយ​នឹង​អាជ្ញាធរ​ប្រេស៊ីល​ដែល​មាន​ឈ្មោះ​ថា​ប្រតិបត្តិការ 404.4។ វេបសាយទាំងនោះត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីទាក់ទាញអ្នកប្រើប្រាស់ដែលមានបំណងទាញយក និងចាក់ផ្សាយខ្លឹមសារបទចម្រៀងខុសច្បាប់។ អាជ្ញាធរប្រទេសប្រេស៊ីលក៏បានស្នើសុំ និងបិទបណ្ដាញសង្គមចំនួន ១៥ ដែលប្រើសម្រាប់គោលបំណងផ្សព្វផ្សាយផងដែរ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here